
Bunna
· 2019-10-22
ស្ត្រីគ្រប់រូបគួរប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃជំងឺមហារីកក្រពេញអូវែ
#សុខភាព# #ជំងឺ# #ជំងឺមហារីកក្រពេញអូវែ# #ប្រុងប្រយ័ត្ន#
51
ជំងឺមហារីកក្រពេញអូវែ គឺជាប្រភេទជំងឺមហារីកដែលចាប់ផ្តើមនៅក្រពេញអូវែ។ ជាធម្មតាស្ត្រីមានក្រពេញអូវែពីរដែលស្ថិតនៅសងខាងនៃស្បូន ដែលជាអ្នកផលិតអ័រម៉ូន estrogen និង progesterone។
ជំងឺមហារីកក្រពេញអូវែមិនអាចរកឃើញទេ រហូតដល់វារីករាលដាលទៅដល់ឆ្អឹងអាងត្រគាក និងពោះ ទើបអាចរកឃើញបាន។ នៅដំណាក់កាលដំបូងជំងឺមហារីកក្រពេញអូវែអាចទទួលការព្យាបាលបានយ៉ាងជោគជ័យដោយការវះកាត់ និងការព្យាបាលដោយសារធាតុគីមី ប៉ុន្តែជំងឺមហារីកក្រពេញអូវែនៅដំណាក់កាលដំបូងកម្របណ្តាលឲ្យមានរោគសញ្ញាណាមួយណាស់។ ចំណែកនៅដំណាក់កាលចុងក្រោយ ជំងឺមហារីកក្រពេញអូវែមានការលំបាកក្នុងការព្យាបាល ហើយអាចបណ្ដាលឲ្យស្លាប់បាន។
ជំងឺមហារីកក្រពេញអូវែកម្រិតធ្ងន់ធ្ងរអាចបណ្តាលឲ្យមានរោគសញ្ញាមួយចំនួន និងមិនពិតប្រាកដ ដែលអាចច្រឡំនឹងជំងឺជាច្រើនទៀតដូចជាការទល់លាមក ឬរលាកពោះវៀនជាដើម។ សញ្ញា និងរោគសញ្ញានៃជំងឺមហារីកក្រពេញអូវែមានដូចជា៖
• ហើមពោះ
• មានអារម្មណ៍ថាឆាប់ឆ្អែតនៅពេលបរិភោគអាហារ
• ស្រកទម្ងន់
• មានអារម្មណ៍ថាមិនស្រួលនៅក្នុងតំបន់ឆ្អឹងអាងត្រគាក
• ការផ្លាស់ប្តូរទម្លាប់ពោះវៀនដូចជាការទល់លាមក
• នោមញឹកញាប់។
អ្នកត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយគួរឲ្យបារម្ភណាមួយ។ ប្រសិនបើអ្នកមានប្រវត្តិគ្រួសារមានជំងឺមហារីកក្រពេញអូវែ ឬជំងឺមហារីកសុដន់ ដើម្បីធ្វើការប្រឹក្សាអំពីការផ្លាស់ប្តូរហ្សែនសម្រាប់ការធ្វើតេស្តមួយចំនួនដែលបង្កើនការប្រឈមរបស់អ្នកនៃជំងឺមហារីកសុដន់ និងក្រពេញអូវែ។ ស្ត្រីមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេរកឃើញថាមានការផ្លាស់ប្តូរហ្សែន ដែលអាចនាំទៅរកការកើតជំងឺមហារីកក្រពេញអូវែ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់