
Acharya
· 2018-08-30
មកដឹងតម្លៃ Duke កម្លាំងម៉ាស៊ីន ២០០ សេសេឆ្នាំ ២០១៨ ទើបចេញស្ងាត់ៗ!
97
ថ្មីៗនេះ KTM Duke បានបញ្ចេញម៉ូតូធំកម្លាំងម៉ាស៊ីន ២០០ សេសេឆ្នាំ ២០១៨ មកកាន់ទីផ្សារក្នុងស្រុក ដែលមានរូបរាងមិនខុសពីម៉ូឌែលមុនៗទេ ប៉ុន្តែបានបន្ថែមការរចនាឲ្យទាក់ទាញនិងបច្ចេកវិទ្យាលើម៉ូឌែលមុនៗខ្លះ ជាមួយនិងតម្លៃក៏មិនខុសពីស៊េរីមុនឆ្ងាយដែរ។
រូបភាព៖ drivespark.com
ចំពោះលក្ខណៈសម្បត្តិ Duke 200cc ឆ្នាំ ២០១៨ ថ្មីនេះគឺ កម្លាំងម៉ាស៊ីន ២០០ សេសេ ប្រើប្រាស់កុងទ័រ LCD សម្រាប់បង្ហាញទិន្នន័យ ឯគ្រោងឬតួម៉ូតូ ធ្វើពីដែកទម្ងន់ស្រាលអាចជួយឲ្យម៉ូតូបង្កើនសន្ទុះបានលឿន ប្រព័ន្ធបញ្ចេញផ្សេងថ្មីដែលកាត់បន្ថយសំឡេងរំខានបានច្រើនជាងមុន។
រូបភាព៖ drivespark.com
Duke 200cc ឆ្នាំ ២០១៨ ប្រើប្រាស់ចង្កឹះលេខ ៦ វគ្គ ប្រើហ្វ្រាំងថាសមុខ-ក្រោយ កង់មុខ-ក្រោយទំហំ ១៧ អ៊ីញ ទម្ងន់ ១៤៨ គីឡូក្រាម ប្រើប្រាស់អំពូលភ្លើងបំភ្លឺបែបថ្មីប្រភេទ Halogen និងធុងសាំងអាចផ្ទុកបាន ១១ លីត្រ។
រូបភាព៖ KTM Duke Cambodia
ម៉ូតូធំរាងឡូយ Duke 200cc ឆ្នាំ ២០១៨ នេះមានតម្លៃប្រមាណជា ៣៦៥០ ដុល្លារ (អាចនឹងប្រែប្រួលពេលចុះផ្សាយរួច)៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)