Sakngea

· 2019-10-25

កើតរើមលើស្បែកក្បាល? ចង់ដឹងអំពីវិធីព្យាបាលដែរទេ?

#ព្យាបាល# #ស្បែកក្បាល# #ជំងឺរើម# #សុខភាព# #ជំងឺ#

124

ជំងឺរើម គឺជាការបង្ករោគមួយប្រភេទដែលបង្កឡើងដោយវីរុសតែមួយនឹងវីរុសបង្កជំងឺអ៊ុតស្វាយ។ មនុស្សយើងប្រហែល ៣៣ភាគរយ អាចនឹងកើតជំងឺរើមនេះនៅថ្ងៃណាមួយនៃជិវិត។ ជំងឺរើម ច្រើនកើតមានជាញឹកញាប់បំផុតលើមនុស្សអាយុចាប់ពី ៥០ឆ្នាំ ឡើងទៅ ប៉ុន្តែអ្នកក្មេងជាងនេះក៏អាចប្រឈមមុខបានដែរ។ ជំងឺរើមច្រើនតែកើតឡើងលើតំបន់កណ្តៀតក្អមខាងក្រោយ ឬទ្រូង ប៉ុន្តែវាក៏អាចកើតឡើងគ្រប់កន្លែងដែរដូចជា មុខ ដៃ កំប៉េះគូថ ឬស្បែកក្បាល។ អាការដំបូងនៃជំងឺរើមអាចជាការឈឺចាប់ខ្លាំងដូចជា៖

- ក្រហាយៗ

- ឈឺចាប់ដូចមុន

- ឈឺឈៀបៗ

- ស្ពឹកៗនៅស្បែក

- រមាស់ ឬឈឺធ្ងន់ធ្ងរ

- អស់កម្លាំង

- ក្តៅខ្លួន។

យ៉ាងហោចណាស់ ១ ទៅ ១៤ថ្ងៃ ក្រោយពីចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ អ្នកនឹងសម្គាល់ឃើញពងបែកកន្ទួលរមាស់ និងស្បែកទៅជាក្រហម។ នៅពេលជំងឺរើមកើតឡើងលើស្បែកក្បាល ឬក្បាល វាអាចបង្កជាអាការឈឺក្បាល ខ្សោយមុខមួយចំហៀងបើសិនជាកន្ទួលរមាស់កើតឡើងនៅជុំវិញត្រចៀក។ ភាគច្រើនជំងឺរើមភាគច្រើនកើតយូរចាប់ពី ៣ ទៅ ៥សប្តាហ៍ ឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយវានៅតែជារឿងដែលល្អបំផុតក្នុងការចាប់ផ្តើមព្យាបាលជំងឺរើមជាមួយនឹងថ្នាំសម្លាប់វីរុសដែលមានវេជ្ជបញ្ជាត្រឹមត្រូវនៅពេលមានអាការរបស់វាកើតឡើងដំបូង។ ពងបែកជំងឺរើមដែលកើតឡើងលើស្បែកក្បាល អាចឈឺខ្លាំងនៅពេលសិតសក់។ ដូច្នេះចូរប្រុងប្រយ័ត្នកុំឲ្យក្រាសសិតសក់ប៉ះនឹងពងបែករបស់ជំងឺរើមបាន។ បើសិនជាស្បែកក្បាលត្រូវបានអេះខ្លាំង ការកើតជាសម្លាកអាចនឹងបង្កជាកន្ទួលរមាស់រហូតដល់ខូចខាតដល់កោសិកាដែលត្រូវការបណ្តុះគល់សក់បាន។

បើសិនជាការបង្ករោគមិនត្រូវបានព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេ វាអាចនាំឲ្យមានផលវិបាកជាប់រហូតដូចជាទំពែកក្បាលមួយដុំៗ។ បើសិនជាជំងឺរើមកើតលើភ្នែកម្ខាង ឬទាំងសងខាងមែន វាអាចនឹងនាំឲ្យខ្វាក់បាន។

ដើម្បីព្យាបាលជំងឺរើម គ្រូពេទ្យអាចនឹងណែនាំវិធីព្យាបាលដូចខាងក្រោមនេះ៖

- ថ្នាំសម្លាប់វីរុសដែលចេញដោយគ្រូពេទ្យដូចជា Acyclovir (Zovirax)

- ថ្នាំបំបាត់ការឈឺចាប់

- ករណីខ្លះក៏អាចប្រើថ្នាំ Corticosteroids ដែរ។

វិធីបំបាត់ការឈឺចាប់ផ្សេងៗទៀត៖

- អាចត្រូវការចាក់ថ្នាំស្ពឹកនៅសរសៃប្រសាទដើម្បីបំបាត់ការឈឺចាប់លើករណីខ្លះ

- ថ្នាំលាបប្រភេទស្ពឹក

- ថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជាដូចជា Acetaminophen (Tylenol) ឬ Acetylsalicylic Acid (Aspirin)

វិធីថែរក្សាសុខភាពដោយខ្លួនឯងនៅពេលមានជំងឺរើមលើស្បែកក្បាល៖

- ស្អំទឹកត្រជាក់ ឬកន្សែងត្រជាក់លើកន្លែងកន្ទួលរមាស់

- ចៀសវាងការពាក់មួក និងស្រោមខ្នើយគួរតែមានលក្ខណៈពិសេសសម្រាប់កន្ទួលរមាស់លើស្បែកក្បាល

- ចូរងូតទឹកក្តៅឧណ្ហៗ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)