
Chanpiseth
· 2019-11-01
ក្អក និងឡើងស្លេស្មមែនទេ? ការុតអាចជួយដោះស្រាយបាន!
#ស្លេស្ម# #ការុត# #គន្លឹះថែទាំសុខភាព# #សុខភាព# #ក្អក#
504
ការុត គឺជាបន្លែដ៏អស្ចារ្យមួយដែលសម្បូរទៅដោយវីតាមីន A និង Beta Carotene ដែលល្អបំផុតសម្រាប់សុខភាពភ្នែក។ ក្រៅពីនេះវាក៏មានវីតាមីន និងជីវជាតិជាច្រើនទៀតផងដែរ។ ថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីព្យាបាលបញ្ហាក្អក និងឡើងស្លេស្មបែបធម្មជាតិមួយពីការុត ហើយសង្ឃឹមថាវានឹងអាចមានប្រយោជន៍ច្រើនបើសិនជាអ្នកមិនចង់ប្រើថ្នាំសង្កូវ។ រូបមន្តនេះអាចប្រើបានទាំងមនុស្សធំ និងកូនក្មេង។
+ គ្រឿងផ្សំ៖
- ការ៉ុត កន្លះគីឡូគ្រាម
- ទឹកឃ្មុំ ៣ ទៅ ៤ស្លាបព្រាបាយ
+ របៀបធ្វើ៖
ចូរកាត់ការុតជាដុំតូចៗ ហើយលាងវាឲ្យស្អាត និងស្ងោឲ្យទន់ល្អ បន្ទាប់មកយកទៅដាក់ក្នុងម៉ាស៊ីនកិន និងលាយទឹកឃ្មុំទាំងអស់ចូលគ្នាទៅ។ ចូរចាំថាមិនត្រូវចោលទឹកការុតដែលស្ងោរនោះឡើយ។ នៅពេលវាត្រជាក់ អ្នកក៏អាចប្រើវាម្តងទៀតដែរ។
អ្នកអាចញ៉ាំទឹកក្រឡុកនេះ ៣ ទៅ ៤ស្លាបព្រាបាយ នៅពេលថ្ងៃរយៈពេល ១ ទៅ ២ថ្ងៃ នោះអ្នកនឹងឃើញលទ្ធផលហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

គ្រូនិងសិស្សរាប់រយនាក់នៅអនុវិទ្យាល័យអណ្តូងពោធិ៍ក្នុងស្រុករមាសហែក ត្អូញត្អែរពីការលំបាកដោយសារខ្វះអគារនិងបន្ទប់សិក្សា
បែកធ្លាយរូបភាពផ្អែមល្ហែមមួយសន្លឹករបស់ Nadech និង Yaya កាលទៅប្រទេសបារាំង

៧យ៉ាងការពិតអំពី Champion League គួរឲ្យចង់ដឹង

យោបល់ទាំងអស់ (0)