បង្ហោះផ្សាយ

ខ្មែរ

Rathana

· 2019-11-20

រថយន្ត២គ្រឿង បុកគ្នាពេញទំហឹងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ

#សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ#

727

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស LX ៥៧០ មួយគ្រឿងបើកក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ជ្រុលបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១០៥កែងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2BD 3208 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីសLX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1188 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ដោយបន្សល់ស្លាកលេខនៅចំណុចកើតហេតុ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំស្រាវជ្រាវយករថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់៕ សុភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់