
TNAOT News
· 2019-11-28
ថ្ងៃនេះ ផ្លូវជាតិលេខ៤ ចំណុចផ្សារកំពង់ស្ពឺនឹងត្រូវផ្អាកចរាចរណ៍
#សង្គម# #ស្ពានថ្មើរជើង# #ផ្អាកចរាចរណ៍# #តារាខ្មែរ#
733
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥រសៀល រដ្ឋបាលខេត្តនឹងធ្វើការបិទចរាចរណ៍ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ដើម្បីរៀបចំតម្លើង និងបំពាក់ធ្នឹមស្ពានអាកាសអ្នកដំណើរថ្មើជើង (SKY WALK)។
ដូច្នេះ ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុតាមបណ្តោយផ្លូវជាតិលេខ៤ សូមបញ្ចៀសទៅកាន់ផ្លូវជាតិលេខ៣ ហើយចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទ សូមបញ្ចៀសទៅតាមច្រកកណ្តោលដុំ (ផ្លូវលេខ១០៤ និង១០៥) និងតាមផ្លូវបំបែកត្រង់ចំណុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកច្បារមន៕ st
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឥណ្ឌាទទួលជោគជ័យក្នុងការបាញ់សាកល្បងនូវអាវុធនុយក្លេអ៊ែរ Agni-5 ជាផ្នែកមួយនៃប្រព័ន្ធការពារខ្លួន

ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

អុញនោះ! រកឃើញផលិតផលចំនួន៤ មុខ ដែលម្ចាស់ក្រុមហ៊ុនLove Riya Live លក់ មានសារធាតុហាមឃាត់អាចបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកប្រេីប្រាស់ធ្ងន់ធ្ងរ

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

យោបល់ទាំងអស់ (0)
គ្មានយោបល់