បង្ហោះផ្សាយ

ខ្មែរ

Phann

· 2019-12-19

ត្រៀមខ្លួនហើយឬនៅ ខ្សែភាពយន្ត «កុំងាកក្រោយ» នៅចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ!!

#ខ្សែភាពយន្ត# #កុំងាកក្រោយ# #កម្សាន្ត# #ភាពយន្តអន្តរជាតិ#

2456

លើកនេះពិតជាប្លែកអារម្មណ៏ជាមួយនឹងខ្សែភាពយន្តខ្មែរមួយ ដែលត្រៀមនឹងចាក់បញ្ចាំងនៅគ្រប់រោងកុន នាពេលខាងមុននេះ ដែលមានមានចំណងជើងថា៖ «កុំងាកក្រោយ» ខ្សែភាពយន្តនេះ គឺដកស្រង់ចេញពីរឿងពិត នៃគ្រួសារមួយកើតឡើងនៅទឹកដីខេត្តបាត់ដំបង ហើយយកមកច្នៃបង្កើតថ្មីបន្ថែម ដើម្បីក្លាយជាខ្សែភាពយន្តមួយ ដែលនាំមកនូវ ភាពកម្សត់ មនោសញ្ចេតនា រន្ធត់ កំប្លែង បញ្ចូលគ្នា ក្រោមស្នាដៃ អ្នកនិពន្ធ និងដឹកនាំរឿង ចាន់ណា រ៉ូណាន និងចាងហ្វាងផលិតកម្ម ឧកញ៉ា ឡេង ណាវ៉ាត្រា ។

ជាពិសេស​ សាច់រឿងមួយនេះ បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រាវ ដែលនិយាយពី ជីវភាពលំបាក ទើបកូនប្រុសចាកចេញពីម្តាយទៅធ្វើពលករនៅប្រទេសកូរ៉េ ទុកម្តាយអោយនៅម្នាក់ឯងជាមួយកូនប្រសារស្រី ដោយចូលរួមសម្តែងដោយ តារាជើងចាស់ និងតារាពន្លកថ្មី ជាច្រើនរូបផងដែរ៕

អត្ថបទដោយ៖ បញ្ញា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

មិត្ត45485668

· 2020-01-10

តេាះ

  • 1
ទៅកាន់