Sabay

· 2020-01-05

អ្នក​មាន​ជំងឺ​ប៉ុន្មាន​មុខ​នេះ​ហាម​កោសខ្យល់​បើ​មិន​ចង់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត

#ហាម​# #គន្លឹះថែទាំសុខភាព# #មុខ​នេះ# #មាន​ជំងឺ# #កោសខ្យល់# #សុខភាព# #​គ្រោះ​ថ្នាក់# #​ជីវិត#

7735

ការ​កោស​ខ្យល់​ជា​វិធី​សាស្ត្រ​ពេញ​និយម​មួយ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ព្យាបាល​អាការ​ខ្យល់​គរ​ ផ្ដាសាយ​ ឈឺ​ក្បាល​ និង​ចុក​ចាប់​ផ្សេង​ៗ​ ជាដើម។​ ប្រជាជន​ខ្មែរ​យើង​​ភាគ​ច្រើន​យល់​ថា​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្រាល​ក្រោយ​កោសខ្យល់​ដោយ​ពុំ​ចាំ​បាច់​ប្រើ​ថ្នាំ​ពេទ្យ​។​ ចំពោះ​អ្នក​ខ្លះ​ទៀត​យល់​ថា​ការ​កោសខ្យល់​នេះ​ជា​វិធី​ដែល​ងាយ​ស្រួល​និង​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​ដូច​ថ្នាំ​ពេទ្យ។​ ប៉ុន្តែ​ការ​កោសខ្យល់​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​មនុស្ស​វ័យ​កណ្ដាល​ឬ​មនុស្ស​ចាស់​​ដែល​មាន​ជំងឺ​ លើស​ឈាម​ លើស​ជាតិ​ខ្លាញ់​ និង​ទឹក​នោម​ផ្អែម​។​ ផល​ប៉ះ​ពាល់​​នៃ​ការ​កោសខ្យល់​ដូចនេះ​ថា​ ការ​កោស​ខ្យល់​គឺ​ងាយ​ស្រួល​ហើយ​អាច​ធ្វើ​​គ្រប់​ពេល​ ហើយ​អ្នក​ជំងឺ​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​ការ​ឈឺ​ចុក​ចាប់​ គឺ​ដោយ​សារ​តែ​ជាតិ​សាលីស៊ីឡាត​ ដែល​មាន​ក្នុង​ប្រេង​កូឡា​ ឬ​ប្រេង​ខ្យល់​ដែល​វា​អាច​ជួយ​បន្ថយ​អាការ​ឈឺ​ចុក​ចាប់។​

ប៉ុន្តែ​ការ​កោសខ្យល់​បណ្ដាល​ឲ្យ​បែក​ ឬ​ដាច់​សរសៃ​ឈាម​តូច​ៗ​ ក្រោម​ស្បែក​ត្រង់​កន្លែង​ដែល​បាន​កោស​នោះ​ដែល​យើង​ហៅ​ថា​ស្នាម​កោស​ខ្យល់​។​ ចំពោះ​អ្នក​មាន​ជំងឺ​លើស​ឈាម​នៅ​ពេល​កោសខ្យល់​យើង​ប្រើ​កម្លាំង​ដៃ​សង្កត់​​កោស​ប្រៀប​ដូចជា​ច្របាច់​សរសៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជាមួយ​នឹង​​រំញោច​នៃ​ភាព​ឈឺ​ចាប់​ពី​ការ​កោស​ទាំង​ពីរ​យ៉ាង​នេះ​ធ្វើ​ឲ្យ​ឈាម​បុក​ខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដាច់សរសៃ​ឈាម​ស្លាប់។​

ចំពោះ​អ្នក​លើស​ជាតិ​ខ្លាញ់​វិញ​គឺ​គ្រោះ​ថ្នាក់​ដោយ​សារ​សរសៃ​ឈាមរបស់គាត់បាន​ត្បៀត​ជា​មួយ​ខ្លាញ់​រួច​ទៅ​ហើយ​ដូច្នេះ​នៅ​ពេល​កោស​វា​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ធ្វើឲ្យ​មាន​កំណកឈាមតូចៗ ហើយ​កំណកឈាមនោះ​បាន​ហូរ​​តាម​សរសៃ​ឈាម​ដងខ្លួនទៅ​ស្ទះ​ខួ​ក្បាល,​ បេះដូង,​ សួត,​ ជា​កន្លែង​ដែល​មាន​សរសៃតូចៗ ដែល​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​ស្លាប់​។​ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា​ "អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​មិន​គួរ​កោស​ដែរ​ ព្រោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​តែងមាន​អាការលើសឈាម​ និង​លើសជាតិ​ខ្លាញ់នេះ​ឯង។"

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស