បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-02-15

បែកធ្លាយវីដេអូសិចមិត្តភក្តិប្រធានាធិបតីបារាំង​ បាត់បង់ឱកាស​ប្រជែងតំណែងអភិបាលក្រុង​

#បែកធ្លាយ# #អភិបាលក្រុង# #វីដេអូសិច# #ប្រជែង# #សង្គម# #បក្ខភាព# #នយោបាយជាតិ# #មិត្តភក្តិ#

1969

សម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង​ បានប្រកាសដកខ្លួន ចេញពីការប្រកួតប្រជែងតំណែង​អភិបាលក្រុង​​ប៉ារីស​ ក្រោយពេល​ឃ្លីបវីដេអូ​សិចរបស់លោក ត្រូវបានលាតត្រដាង តាមបណ្តាញអ៊ីនធឺរណែត ។

សារព័ត៌មាន ​AFP ​បានផ្សាយថា លោក​ Benjamin Griveauz ​អតីតអ្នកនាំពាក្យរដ្ឋាភិបាលបារាំង​ និងជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ម៉ាក្រុង បានសម្រេចដកខ្លួន​ កាលពីថ្ងៃទី​១៤ ខែកុម្ភៈ ក្រោយបែកធ្លាយឃ្លីបវីដេអូ និងសារ​ផ្ញើទៅកាន់ស្រីផ្សេង មិន មិនមែនជាភរិយារបស់លោក​។

លោក Benjamin Griveauz បានបញ្ជាក់ថា នេះជាការវាយប្រហារ​​អមនុស្សធម៌ទៅលើជីវិតផ្ទាល់ខ្លួនរបស់លោក ។ លោកបញ្ជាក់ទៀតថា គ្រួសាររបស់លោក បានក្លាយទៅជា​​គោលដៅ នៃការវាយប្រហារ​របស់គូប្រជែង​។

ការបង្ហោះ​រូបភាពខាងលើ គឺជាស្នាដៃរបស់លោក​ Petr Pavlensky អតីតតំណាងរាស្ត្ររុស្ស៊ី បានភៀសខ្លួនមកកាន់ប្រទេសបារាំង កាលពីឆ្នាំ​២០១៧។ លោក​ Petr Pavlensky ​បានប្រកាសថា ​Benjamin Griveauz ជាមនុស្សទីមួយ​​ ហើយនិងនៅមានអ្នកនយោបាយជាច្រើនរូបទៀត​ នឹងត្រូវបែកធ្លាយរឿងពិត៕​ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

Mok Borey

· 2020-02-15

hi

មិត្ត54076874

· 2020-02-15

good

មិត្ត76411622

· 2020-02-15

hi

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

បងរិត គ្មានតម្លៃ

· 2020-02-15

Hi🥰🥰🥰🥰😍😍😍

  • 1
ទៅកាន់