បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-04-01

ដំណឹងល្អ! អ្នកជំងឺចំនួន ៦នាក់បានជាពីជំងឺនិងបានជួបជុំគ្រួសារវិញ!

#កូរ៉ូណា# #អ្នកជំងឺ# #សុខភាព# #Jana# #ជំងឺ#

2972

មន្ទីរពេទ្យសហគមន៍ Jana នៅខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃបានព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណាឱ្យជាសះស្បើយចំនួន ៦នាក់។ គេឃើញថាអ្នកជាសះស្បើយទាំងអស់នោះមានសុខភាពល្អឡើងវិញសមល្មមនឹងអាចត្រឡប់ទៅជួបជុំគ្រួសារវិញបានហើយ។ ពួកគេទាំងនោះកំពុងត្រៀមខ្លួនវិលត្រឡប់ទៅរស់នៅជាមួយគ្រួសារពួកគេវិញ។ អ្នកគ្រប់គ្រងមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត Supat Hasuwankit បាននិយាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា នេះគឺជាពេលវេលារីករាយសម្រាប់អ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគេបន្ទាប់ពីបានចូលមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី១៧ ខែមីនា។ លោកវេជ្ជបណ្ឌិតបាននិយាយថា អ្នកជំងឺទាំង៦នាក់នេះបានទៅប្រទេសម៉ាឡេស៊ីដើម្បីចូលរួមពិធីសាសនាមួយកាលពីដើមខែនេះដែលនៅពេលនោះគេគិតថាពួកគេឆ្លងជំងឺនេះ។

ទោះបីជាពួកគេត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញក៏ដោយ ក៏លោកបណ្ឌិត Supat  បានណែនាំដល់អ្នកទាំង៦ រស់នៅដាច់ដោយឡែកពីគ្រួសារយ៉ាងហោចណាស់មួយសប្តាហ៍។ ក្នុងនោះរាប់បញ្ចូលទាំងការដេកនៅក្នុងបន្ទប់ដាច់ដោយឡែក ពាក់ម៉ាស់គ្រប់ពេលនៅខាងក្រៅបន្ទប់ និងបរិភោគអាហារដាច់ដោយឡែកពីគ្នា។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា « អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាអាចព្យាបាលជាក្នុងរយៈពេល១៤ថ្ងៃ។ អ្វីដែលសំខាន់ គឺសូមរួសរាយរាក់ទាក់ដាក់អ្នកជំងឺ កុំរើសអើង ប៉ុន្តែត្រូវរក្សាសុខភាពដោយរក្សាគម្លាតពីគ្នាទើបជាការល្អ។» លោកវេជ្ជបណ្ឌិតបន្តថា «មន្ទីរពេទ្យឥឡូវនេះគ្មានអ្នកជំងឺដែលឆ្លងវីរុសនេះទៀតទេ។»

រូបតំណាង

អ្នកគ្រប់គ្រងនៃសាកលវិទ្យាល័យ Songkhla បានបង្កើតសណ្ឋាគារនៅក្នុងបរិវេណសាលាដើម្បីទទួលនិស្សិតថៃចំនួន ៥៧នាក់ដែលវិលត្រឡប់មកពីប្រទេសប៉ាគីស្ថានដែលមានទីលំនៅនៅប៉ាតានី។ និស្សិតទាំងនោះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគារចាប់ពីម្សិលមិញ ហើយឱ្យស្នាក់នៅបន្តនៅទីនោះរហូតដល់ថ្ងៃទី១២ ខែមេសា។ ក្នុងអំឡុងពេលស្នាក់នៅពួកគេទទួលបានអាហារ និងការស្នាក់នៅដោយឥតគិតថ្លៃរហូតដល់ថ្ងៃចាកចេញ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (12)

វ៉ាន វាសនា

· 2020-04-13

វាយបញ្ចូលលេខកូដត្រង់កន្លែងណាជួយប្រាបផងមិត្ត

ធិតា28561221

· 2020-04-04

វេទនាណាស់ខ្ញុំសុំអង្វរចាកចេញទៅកូវីដអើយ

មិត្ត684004083

· 2020-04-01

ទឹកចិត្តល្អ

មិត្ត684004083

· 2020-04-01

ស៊ូៗ

Bngda007

· 2020-04-01

Ng

Meas

· 2020-04-01

យើងនឹងរួចផុតពីវីរុសមួយនេះ 

Chamroeun

· 2020-04-01

ជូនពរពួកគាត់បានជាសះស្បើយទាំងអស់គ្នា 

Vireakboth

· 2020-04-01

ពិតជាត្រេកអរជំនួសពួកគាត់

មិត្ត526899900

· 2020-04-01

ចូលរមត្រេកអរ😍😍😍

USER_95259311

· 2020-04-01

កាពាសុវតិភាព

សន ម៉ីសើ

· 2020-04-01

អបអរសាទរ

MO SARUN

· 2020-04-01

ល្អ

  • 1
ទៅកាន់