បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-01

វិធានការទប់ស្កាត់កូវីដ១៩ ដាក់ឲ្យអនុវត្តនៅគ្រប់ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់

#COVID-19# #បច្ចេកទេស# #ការត្រួតពិនិត្យ# #សង្គម# #ព័ត៌មានសង្គម#

7969

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យអនុវត្តវិធានការទប់ស្កាត់កូវីដ១៩ នៅតាមមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ គោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Tnaot App ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ អោយដឹងថា វិធានការទាំងអស់នោះមានដូចជា៖ ទី១ រៀបចំឱ្យមានសាប៊ូ ឬទឹកអាកុលលាងដៃ នៅច្រកចេញចូលមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សម្រាប់ឲ្យបុគ្គលិក ឬអតិថិជន លាងសម្អាតដៃមុនពេលចូលក្នុងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។ ទី២ រៀបចំបម្រុងទុកម៉ាស់ និងស្រោមដៃការពារឱ្យបានគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនបុគ្គលិកក្រុមហ៊ុន នៅក្នុងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ទី៣ រៀបចំឱ្យមានការវាស់កំដៅគ្រប់បុគ្គលិកទាំងអស់ មុនពេលចូលក្នុងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជាប្រចាំក្នុងមួយថ្ងៃ២ដង គឺពេលព្រឹក១ដង និងពេលរសៀល១ដង។ ចំពោះបុគ្គលិកណាដែលមានកំដៅខ្លួនលើសពី ៣៧.២អង្សា ត្រូវអនុញ្ញាតឲ្យសម្រាកពីការងារ និងតម្រូវឱ្យទៅពិនិត្យសុខភាពផ្ទាល់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។

ទី៤ ណែនាំដល់បុគ្គលិកទាំងអស់ត្រូវរក្សាអនាម័យ និងបង្កើនភាពប្រុងប្រយ័ត្នគ្រប់ពេលវេលា ដោយគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ម៉ែត្រពីគ្នា ក្នុងពេលធ្វើទំនាក់ទំនង ការងារជាមួយអតិថិជន ឬសហការី។ ទី៥ ត្រូវរំលឹកបុគ្គលិកនៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើក្រដាសអនាម័យ រួចបោះចោលទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវលាងដៃ សម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល។ ទី៦ ត្រូវណែនាំដល់បុគ្គលិកឲ្យអនុវត្តការស្វាគមន៍គ្នា ដោយការលើកតែសំពះតាមទំនៀមទម្លាប់ប្រពៃណីជាតិ ជៀសវាងការចាប់ដៃ។

 ទី៧ ណែនាំដល់បុគ្គលិករដ្ឋបាល ទទួល ប្រគល់ឯកសារ ត្រូវពាក់ម៉ាស់ និងស្រោមដៃការពារ ពេលប៉ះពាល់ឯកសារ ហើយត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល មុននឹងក្រោយទទួលប្រគល់ឯកសារ។ ទី៨ ណែនាំដល់បុគ្គលិកឲ្យស្នើសុំម្ចាស់យានជំនិះទាំងអស់ វាស់កម្តៅ និងមិនត្រូវអង្គុយនៅខាងក្នុងយានជំនិះ ជាមួយបុគ្គលិកត្រួតពិនិត្យ ក្នុងអំឡុងពេលអនុវត្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដោយឲ្យម្ចាស់យានជំនិះទាំងនោះទៅកាន់កន្លែងរង់ចាំ និងយកតាមខ្លួននូវវត្ថុមានតម្លៃ ដែលផ្ទុកនៅក្នុងយានជំនិះ ដូចជា គ្រឿងអលង្ការ កាបូប ទូរសព្ទ។ល។ ទី៩ ណែនាំដល់បុគ្គលិកត្រួតពិនិត្យត្រូវរាប់ត្រូវពាក់ម៉ាស និងស្រោមដៃការពារ ពេលបើកបររថយន្ត ហើយត្រូវលាងដៃសំអាតនឹងសាប៊ូ ឬទឹកអាកុល មុន និងក្រោយ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។ និងទី១០ វិធានការអនាម័យសម្លាប់មេរោគដោយប្រើប្រាស់សាប៊ូ ឬទឹកអាកុល ត្រូវអនុវត្តឲ្យបានហ្មត់ចត់ និងជាប្រចាំ ដោយត្រូវសម្អាតនូវរាល់បរិក្ខារ និងឧបករណ៍ ដែលប្រើប្រាស់រួមគ្នា នៅក្នុងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ៕ ដោយ ប៊ុនធឿន


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (19)

Borann

· 2020-04-01

ខ្ញុំគាំទ្រ 

Many

· 2020-04-01

សូមដាក់វិធានការនៅ តាមជញ្ជីងផង ព្រោះកន្លែងជញ្ជីងខ្លះ ហុយណាស់ គ្មានអនាម័យទេ

Md

· 2020-04-01

នៅកន្លែងខ្លះមិនទាន់បានដាក់នោះទេ 

Pho Sary

· 2020-04-01

😍😍😍😍😍😍 ជួយដាក់លេខកូដខ្ញុំមួយផង 60562476

Udam

· 2020-04-01

គាំទ្រ

Reim Chandy

· 2020-04-01

អរគុណណាស់លោកពូស៊ានប៊ុនធឿន🙏🙏🙏🙏

Phan Kalayan

· 2020-04-01

ចូលរួមការពារទាំងអស់គ្នា

មិត្ត590299469

· 2020-04-01

ពីតជាល្អណាស់

មិត្ត946228418

· 2020-04-01

ការពារដោយយកចិត្តទុកដាក់ខ្ពស់បំផុត

KUNG PHON

· 2020-04-01

ល្អណាស់

មិត្ត68783008

· 2020-04-01

លេខកូដណែនាំ68783008

មិត្ត229673190

· 2020-04-01

very nice 😂

ID77087287

· 2020-04-01

ការពារអោយបានច្រើន

ផុន សីហៈ Phon Seyhak

· 2020-04-01

ល្អ

Kungpheakdey

· 2020-04-01

វិធានការល្អ

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស