
TNAOT News
· 2020-04-01
វៀតណាម បិទព្រំដែនជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់វីរុសកូវីដ១៩
#COVID-19# #បិទព្រំដែន# #សង្គម# #វៀតណាម# #ឡាវ# #ព័ត៌មានសង្គម#
2925
ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែមេសា បានបិទព្រំដែនជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន រួមមាន ប្រទេសកម្ពុជា និងឡាវ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ ហើយបច្ចុប្បន្នប្រទេសនេះមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២១២នាក់។
យោងតាមសារព័ត៌មានវៀតណាម Vnexpress បានផ្សាយ នៅថ្ងៃទី១ ខែមេសា ថា វៀតណាម បានបិទព្រំដែនរបស់ខ្លួន នៅភាគនិរតីជាមួយនឹងប្រទេសឡាវ និងកម្ពុជា ចាប់ផ្ដើមពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០០២។ នេះជាវិធានការ សម្រាប់ការទប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩។
ក្រសួងការបរទេសវៀតណាម បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ថា ប្រទេសវៀតណាមបានសម្រេចផ្អាកសកម្មភាពឆ្លងកាត់ព្រំដែន នៅតាមច្រកទ្វារសំខាន់ៗ និងច្រកទ្វារផ្សេងៗទៀត ដែលជាសកម្មភាពចេញចូលតំបន់ព្រំដែនជាមួយនឹងកម្ពុជា ហើយឡាវ។ វិធានការបែបនេះ មានគោលបំណងទប់ស្កាត់នូវការឆ្លងកូវីដ១៩ និងដើម្បីឲ្យមានភាពប្រាកដប្រជា ចំពោះវិធីសាស្រ្ដប្រឆាំងនឹងវីរុសកូវីដ១៩ នៅក្នុងប្រទេសវៀតណាម។
យោងតាមវើលដូម៉ែទ័រ បានឲ្យដឹងថា បើគិតត្រឹមវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២១២នាក់ ក្នុងនោះជាសះស្បើយ ចំនួន៥៨នាក់។ រីឯកម្ពុជា មានអ្នកឆ្លង ចំនួន១០៩ ក្នុងនោះជាសះស្បើយ ចំនួន២៣នាក់។ ចំណែកប្រទេសឡាវ មានអ្នកឆ្លង ចំនួន៩នា៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សានុសិស្សអ៊ុយក្រែនចាប់ផ្តើមឆ្នាំសិក្សាថ្មីក្នុងថ្នាក់ក្រោមដី ដើម្បីបញ្ចៀសការទម្លាក់គ្រាប់បែករុស្ស៊ី

ករណីអគ្គិភ័យឆាបឆេះអាគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋានមួយកន្លែង នៅក្រុងកំពង់ចាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីវាយប្លន់ទ្រព្យសម្បិត្តបុរសវ័យចំណាស់ម្នាក់ នៅក្រុងព្រះសីហនុ

យោបល់ទាំងអស់ (7)
មិត្ត865173577
· 2020-04-02
woow
មិត្ត658024867
· 2020-04-01
0964057687
មិត្ត504844239
· 2020-04-01
,🤣😃
មិត្ត63886711
· 2020-04-01
hi
Nov
· 2020-04-01
មនុស្សគិតតែឈ្លោះគ្នា តែពេលមានកូវីដ១៩ ទើបមនុស្សចេះជួយគ្នា
Neary
· 2020-04-01
កូវីដ១៩នេះ សាហាវខ្លាំងណាស់
Seda
· 2020-04-01
វៀតណាមខំប្រឹងទប់ស្កាត់ខ្លាំងប៉ុណ្ណឹងហើយ នៅតែមានអ្នកឆ្លងច្រើន
- 1
ទៅកាន់