
TNAOT News
· 2020-04-01
អ្នកជំនាញថា ជំងឺ COVID-19 នៅអាមេរិក អាចមិនស្លាប់ដល់២៤០ពាន់នាក់នោះទេ
#COVID-19# #ការស្លាប់# #សុខភាព# #ជំងឺ# #ការព្យាករណ៍#
7035
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា ប្រជាជនអាមេរិកនឹងជួបប្រទះនូវទុក្ខសោកធ្ងន់ធ្ងរអំឡុងពេលពីរសប្តាហ៍ខាងមុខនេះទៀត ខណៈដែលសេតវិមានបានចេញការព្យារណ៍ថ្មីរបស់ខ្លួនថា អ្នកជំងឺ COVID-19នៅអាមេរិក អាចស្លាប់ចាប់ពី ១០០ពាន់នាក់ ដល់២៤០ពាន់នាក់ ។ អ្នកជំនាញ Anthony Fauci នៅវិទ្យាស្ថានសុខាភិបាលជាតិ បានអះអាង «យើងមិនទទួលចំនួនការព្យាករណ៍នោះបានទេ, យើងអាចធ្វើបានប្រសើរឡើង មិនឲ្យអ្នកស្លាប់រហូតដល់ថ្នាក់នោះឡើយ » ។
បច្ចុប្បន្ននេះ អាមេរិកកំពុងអនុវត្តគោលការណ៍ណែនាំឲ្យប្រជាជនឃ្លាតចាកឆ្ងាយពីសង្គម ។ មន្ត្រីសុខាភិបាលអាមេរិក បានអះអាងថា ចំនួនអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិត អាចនឹងតិចតួចជាងការព្យាករណ៍នេះ បើសិនពលរដ្ឋបានផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ ។ វេជ្ជបណ្ឌិត Deborah Birx អ្នកសម្របសម្រួលរបស់សេតវិមានស្តីពីកងកម្លាំងប្រយុទ្ធប្រឆាំង COVID-19 បានថ្លែងថា «យើងពិតជាអាចធ្វើការងារបានល្អប្រសើរជាងចំនួនព្យាករណ៍នោះបាន»។
ប្រធានាធិបតី ត្រាំ បានអំពាវនាវពលរដ្ឋអាមេរិកឲ្យចូលរួមខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយការកើនឡើងវីរុស COVID-19 សង្គ្រោះអាយុជីវិត ដោយអនុវត្តតាមគោលការណ៍ណែនាំរដ្ឋាភិបាល ។ លោក ត្រាំ បានថ្លែងថា «ខ្ញុំចង់ឲ្យប្រជាជនអាមេរិកគ្រប់រូបត្រៀមខ្លួនឲ្យហើយ ចំពោះពេលវេលាដ៏តក់ស្លុតអំឡុងថ្ងៃខាងមុខនេះ ។ យើងកំពុងឆ្ពោះទៅរកស្ថានការណ៍ដ៏ខ្លោចផ្សា អំឡុងពេល២សប្តាហ៍ខាងមុខនេះ» ។
វេជ្ជបណ្ឌិត Deborah Birx បានបញ្ជាក់ថា តាមការព្យាករណ៍ដំបូង អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក អាចស្លាប់ពី ១,៥លាននាក់ ដល់២,២លាននាក់ ។ ប៉ុន្តែលោក Birx អះអាងថា ចំនួននោះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុតមួយ ដែលមិនបានផ្សាភ្ជាប់ពីការខិតខំទប់ស្កាត់ តាមរយៈការឃ្លាតឆ្ងាយពីសង្គមនោះឡើយ ។
ចំណែកការព្យាករណ៍ ដែលថា អ្នកជំងឺ COVID-19 អាចមានអ្នកស្លាប់ចាប់ពី១០០ពាន់នាក់ ដល់២៤០ពាន់នាក់នោះវិញ, អ្នកជំនាញនៅវិទ្យាស្ថានសុខាភិបាលជាតិ បានអះអាង «យើងមិនទទួលចំនួនការព្យាករណ៍នោះបានទេ, នោះគឺជាអ្វីដែលយើងកំពុងតែធ្វើ... យើងអាចធ្វើបានប្រសើរឡើង មិនឲ្យអ្នកស្លាប់រហូតដល់ថ្នាក់នោះទេ» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ប្រធានាធិបតី ត្រាំ បានបន្ថែមគោលការណ៍ណែនាំស្តីអំពីការឃ្លាតឆ្ងាយពីសង្គមរបស់ប្រជាជនអាមេរិក រហូតដល់ថ្ងៃទី៣០ ខែមេសា ។ ពលរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការជួបជុំ បញ្ឈប់ការសិក្សានៅតាមសាលារៀន, ធ្វើការពីផ្ទះ ក៏ដូចជាវិធានការដទៃផ្សេងៗទៀតនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 ។
ជំងឺ COVID-19 នៅអាមេរិកបានកើនឡើង ១៨៨ ៧១៣នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៨៩៦នាក់ ។ ប៉ុន្តែ អ្នកជំងឺ ៧ ០៨២នាក់បានជាសះស្បើយវិញផងដែរ គិតមកត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ របស់ប្រភព wikipedia ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ

ការបរិភោគ ស្ពៃក្តោប គឺល្អចំពោះសុខ ភាពខួរក្បាល

វាសនាចារមកល្អណាស់! ម្ចាស់ស្រីឆ្នាំទាំង ៤ នេះ ពូកែជ្រើសរើសដៃគូជីវិត ច្រើនតែបានស្វាមីល្អ ជីវិតគូមានក្ដីសុខ សុភមង្គល

(រូបភាពជាច្រើនទៀត)៖ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងទទួលដំណើរអញ្ជើញដល់របស់ ឯកឧត្តម Xi Jinping

យោបល់ទាំងអស់ (12)
YK
· 2020-04-14
-.-
មិត្ត94248887
· 2020-04-09
ប្រទេសអ្នកមានក៏មានអ្នកស្លាប់ដោយសារមេរោគនេះដែរ😢
SM Eleventh
· 2020-04-01
感谢
ID77614810
· 2020-04-01
Wow
មិត្ត73223369
· 2020-04-01
ធ្ងន់ធ្ងរណាស់
LYLY RT
· 2020-04-01
hm
Dara ky
· 2020-04-01
សូមបញ្ចូលលេខកូដណែនាំនេះ92934984
ID77430510
· 2020-04-01
D
SOVANN 168
· 2020-04-01
wow
VIRAK
· 2020-04-01
អាណិតអាសូរពេកណាស់
Song
· 2020-04-01
ហ៊ឺស! ថ្នាំអើយថ្នាំ ថ្ងៃណារកឃើញ
Man
· 2020-04-01
សូមឲ្យអាមេរិកជួបនូវអ្វីៗដែលល្អៗចុះ
- 1
ទៅកាន់