បង្ហោះផ្សាយ

ខ្មែរ

bayontv news

· 2020-04-01

បាល់ទាត់អង់គ្លេសនឹងពិភាក្សាពីការពន្យារពេលផ្តល់ប្រាក់ឈ្នួលជាសមូហភាព

#COVID-19# #កីឡា# #បាល់ទាត់# #សមូហភាព# #បាល់ទាត់អន្តរជាតិ#

903

បាល់ទាត់៖ ក្លិបបាល់ទាត់លីគកំពូល English Premier League និងក្លិបផ្សេងៗទៀតនឹងពិភាក្សា អំពីកិច្ចព្រមព្រៀងពន្យាប្រាក់ឈ្នួលសមូហភាពនៅក្នុងកិច្ចប្រជុំ ជាមួយសមាគមបាល់ទាត់អាជីព PFA នៅថ្ងៃពុធនេះ។ សំណើនេះគឺជាជំរើសមួយដើម្បីជួយក្លឹប ដែលប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងកំឡុងពេលមានវិបត្តិជំងឺឆ្លង Covid-19 ។

ក្នុងនោះដែរ PFA នឹងស្នើទៅកាន់ក្លិប ប្រសិនបើពន្យារពេលប្រាក់ឈ្នួល ត្រូវបានផ្តល់ក្នុងលក្ខខណ្ឌសមស្របណាមួយ។ ទោះយ៉ាងណាសម្ព័ន្ធកីឡាករអាជីព Fifpro បានព្រមានប្រឆាំងនឹងគោលការណ៍ស្តង់ដារ ស្ដីពីការកាត់បន្ថយប្រាក់ខែរបស់កីឡាករ ដោយ Fifpro យល់ថា វិធានការណ៍ដែលបានអនុវត្តដោយក្លិបអ្នកមាន មិនអាចត្រូវបានអនុវត្តបន្តដោយក្លិបតូចតាចបានឡើយ។ នៅអ៊ីតាលី កីឡាករ និងក្រុមគ្រូបង្វឹកដំបូងរបស់ក្រុមសេះបង្កង់ Juventus រួមទាំង Cristiano Ronaldo និង Maurizio Sarri បានយល់ព្រមកាត់បន្ថយប្រាក់ខែយ៉ាងច្រើន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)