
Sokundara
· 2020-04-03
លីគអង់គ្លេស គ្រោងកាត់ថៃ្លនឿយហត់កីឡាករទាំងអស់ ចំនួន២៥%
#លីគអង់គ្លេស# #កីឡា# #Premier League# #Sky News# #បាល់ទាត់អន្តរជាតិ#
15775
ថ្នាក់ដឹកនាំរបស់ Premier League នឹងធើ្វការពិភាក្សានៅថៃ្ងសុក្រនេះ ដើម្បីសម្រេចទៅលើប្រធានបទការកាត់ថៃ្លនឿយហត់របស់កីឡាករចំនួន២៥%។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News បានឲ្យដឹងថា លីគដែលត្រូវបានគេចាត់ទុកថាជាក្របខណ្ឌដែលសម្បូរទៅដោយក្លឹបធំៗ និងរកចំណូលបានច្រើនជាងគេលើលោកនេះ កំពុងពិចារណាកាត់បន្ថយចំណូល ជាពិសេសគឺទៅលើកីឡាករក្នុងក្លឹបទាំង២០ ចំនួន២៥% នៃថៃ្លពលកម្មប្រចាំសប្ដាហ៍របស់ពួកគេ ដើម្បីជួយសម្រួលដល់ក្លឹបរៀងៗខ្លួន ក្នុងការមានថវិកាបើកទៅឲ្យបុគ្គលិកធម្មតា។
ការកាត់បន្ថយ២៥% នៃចំនួនថវិការបស់កីឡាករ នឹងធើ្វឲ្យក្លឹបអាចមានចំណូលគ្រប់គ្រាន់ សម្រាប់ទប់នៃការចំណាយផ្សេងៗ ជាពិសេសគឺការបើកប្រាក់ទៅដល់បុគ្គលិកធម្មតាក្នុងក្លឹប ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគេ៕
ប្រភព៖ Sky News
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
មិត្ត740765488
· 2020-04-03
អ្នកទាត់បាល់កបើកលុយដែល
- 1
ទៅកាន់