
TNAOT News
· 2020-04-04
សារដ៏ល្អ២ក្នុងពេលតែមួយ ជាការព្រួយបារម្ភរបស់កញ្ញា ស៊ុយ បូណាវីន ចំពោះប្រជាជនកម្ពុជា
#COVID-19# #បវរកញ្ញា# #កម្សាន្ត# #តារាខ្មែរ# #ស៊ុយ បូណាវីន#
7557
តាមរយៈសារ ពីកញ្ញា ស៊ុយ បូណាវីនដែលជាអតីតបវរកញ្ញា Miss Cosmo world 2019 បានបង្ហាញពីអារម្មណ៍តក់ស្លុតនិងសុំឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលកំពុងប្រឈមមុខនិងមេរោគសកលមួយមានឈ្មោះថា Covid-19 ដែលវាបានវាយប្រហារជុំវិញពិភពលោក កំពុងព្រួយបារម្ភយ៉ាងខ្លាំងនៃការវិវត្តន៍មេរោគនេះ ។
កញ្ញា ស៊ុយ បូណាវីន សុំអំពាវនាវចំពោះប្រជាជនទាំងអស់សូមចូលរួមការពារខ្លួន គ្រួសារដោយនៅផ្ទះ និងបញ្ឈប់ការជួបជុំមិត្តភក្តិនៅទីប្រជុំជន ត្រូវសំអាតអនាម័យខ្លួន លាងដៃឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសគឺគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមជាមួយគ្នានោះផងដែរ ក្រៅពីការព្រួយបារម្ភ បញ្ហាមេរោគកូវីដ១៩ តារាបង្ហាញម៉ូដរូបនេះ ក៏បានស្នើរសុំឲ្យប្រជាពលរដ្ឋទាំងអស់ងាកមកចាប់អាម្មណ៍ គ្រោះធម្មជាតិផងដែរ ព្រោះនៅដើមខែមេសា យើងសង្កេតឃើញថានៅតាមតំបន់ខ្លះ គឺមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ព្រមទាំងមានផ្គ រន្ទះកើតឡើងដោយសារ បាតុភូតធម្មជាតិ ដូច្នេះ កញ្ញា ស៊ុយ បូណាវីន សំណូមពរទៅដល់ប្រជាពលរដ្ឋបណ្តាប្រទេសទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់វាលទំនាប ព្យាយាមតាមដានសេចក្តីប្រកាសពីផេកនៃក្រសួងធនធានទឹក និងឧត្តុនិយម ឲ្យបានជាប់លាប់ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីគ្រោះធម្មជាតិ ដែលអាចមានពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះតទៅ ៕ ដោយ៖ លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (11)
មិត្ត862898726
· 2020-04-05
អរគុណ
Køñg DreamFï
· 2020-04-04
អរគុណដែលបានចែករំលែកអាយដល
Chantha Brak
· 2020-04-04
Good news is
Reim Chandy
· 2020-04-04
អគុណណាស់
Xï Bŕôš Pőv
· 2020-04-04
ស្អាត ណាស់
Di Nayuth
· 2020-04-04
ជូនពរឲ្យជៀសវាងឆ្ងាយពីមេរោគនេះ
Our World
· 2020-04-04
wow good news 👍
Sreyly
· 2020-04-04
ស្រលាញ់ពេញបេះដូង
Thea
· 2020-04-04
ជូនពរឲ្យមានសុខភាពល្អ និងកាន់តែជោគជ័យ
Sourkea
· 2020-04-04
គាំទ្រចំពោះកញញា យ៉ាងខ្លាំង
Sraem
· 2020-04-04
អរគុណដែលបានចែករំលែកអាយដល
- 1
ទៅកាន់