បង្ហោះផ្សាយ

ខ្មែរ

Sirath

· 2020-04-05

អ្នកមានដឹងទេ! តើខេត្តណាខ្លះមានក្រុងចំនួន០២ ហើយមានឈ្មោះអ្វីខ្លះ?

#ស្វាយរៀង# #ចំណេះដឹង# #បន្ទាយមានជ័យ# #ខេត្តព្រះសីហនុ# #អប់រំ និងការងារ#

16104

អត្ថបទនេះ គឺជាចំណេះដឹងមួយអំពីប្រទេសកម្ពុជាយើង សម្រាប់ជាពុទ្ធិដល់មិត្តអ្នកអាន ដើម្បីចៀសវាងការផ្តល់ចម្លើយខុសទៅដល់ក្មេងៗជំនាន់ក្រោយ ឬត្រូវខ្មាសគេ ដោយពុំដឹងពីភូមិសាស្រ្តដ៏សំខាន់របស់ប្រទេសខ្លួន។ ដោយផ្អែកទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលប្រកាសដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៨ មានគោលបំណងកំណត់នូវការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលដៅបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល។ សម្រាប់ប្រទេសកម្ពុជាយើង រដ្ឋបាលដែនដី ត្រូវបានបែងចែកជារាជធានី ខេត្ត ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ។ ប៉ុន្តែដោយផ្អែកលើភាពចាំបាច់ផ្នែកសេដ្ឋកិច្ចសង្គម និងភាពងាយស្រួលក្នុងការគ្រប់គ្រងនោះ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុងចំនួន០២ ក្នុងខេត្តមួយចំនួន ដែលនៅក្នុងនោះមានខេត្តចំនួន០៣ ដូចមានរៀបរាប់ខាងក្រោមនេះ៖

១.ខេត្តបន្ទាយមានជ័យ៖ មានក្រុងចំនួន០២ គឺក្រុងសិរីសោភ័ណ(ជាក្រុងទីរួមខេត្ត) និងក្រុងប៉ោយប៉ែត។ ក្រុងប៉ោយប៉ែត ជាក្រុងថ្មីដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតតាមរយៈអនុក្រឹត្យលេខ ២៣២ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការបង្កើតក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ដោយកាត់យកឃុំចំនួន០២ នៃស្រុកអូជ្រៅ គឺឃុំប៉ោយប៉ែត និងឃុំនិមិត្ត។

រូបតំណាង

២.ខេត្តស្វាយរៀង៖ មានក្រុងស្វាយរៀង ដែលជាក្រុងទីរួមខេត្ត និងក្រុងបាវិត។ ក្រុងបាវិតថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតតាមរយៈអនុក្រឹត្យលេខ២៣៣ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការបង្កើតក្រុងបាវិតនៃខេត្តស្វាយរៀង ដោយបានកាត់យកនូវឃុំបាវិត ឃុំព្រៃអង្គុញ ឃុំប្រាសាទ ឃុំបាទី ពីស្រុកចន្ទា និងឃុំច្រកម្ទេស ពីស្រុកស្វាយទាប។

រូបតំណាង

៣.ខេត្តព្រះសីហនុ៖ មានក្រុងព្រះសីហនុដែលជាក្រុងទីរួមខេត្ត និងក្រុងកោះរ៉ុង។ ក្រុងកោះរ៉ុងនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតតាមរយៈអនុក្រឹត្យលេខ០២ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ ដែលបានកាត់យកនូវសង្កាត់ចំនួន០២ របស់ក្រុងព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងមានរាជធានីចំនួន០១ ខេត្តចំនួន២៤ និងក្រុងចំនួន២៧៕

អត្ថបទដោយ៖ កញ្ញា ស៊ីរ័ត្ន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (718)

Man kimheang

· 2021-01-28

ខេត្តដែលមានក្រុងពីរ គឺ ខេត្តបន្ទាយមានជ័យ គឺក្រុងសិរីសោភណ័្ឌ និងក្រុងបាវិត

មិត្ត922958024

· 2021-01-28

😘

Soeun Marina

· 2021-01-28

ចំណេះដឹងទូទៅ

ID77039261

· 2021-01-28

នៅមាន ក្រុងកំពង់ចាម និងក្រុងសួងនៅក្នុងខេត្តកំពង់ចាម

phearavan2222@gmail.

· 2021-01-26

😄

Share Together

· 2021-01-26

😍😍😍😘😘😘

Ratha Nak1

· 2021-01-25

ខ្ញុំអ្នកខេត្តបន្ទាយមានជ័យ☺️☺️☺️

The Mixed

· 2021-01-25

អត្ថបទនេះ គឺជាចំណេះដឹងមួយអំពីប្រទេសកម្ពុជាយើង សម្រាប់ជាពុទ្ធិដល់មិត្តអ្នកអាន ដើម្បីចៀសវាងការផ្តល់ចម្លើយខុសទៅដល់ក្មេងៗជំនាន់ក្រោយ ឬត្រូវខ្មាសគេ ដោយពុំដឹងពីភូមិសាស្រ្តដ៏សំខាន់របស់ប្រទេសខ្លួន។

ពិនិត្យការឆ្លើយតបទាំងអស់( 2 )

porsat province

· 2021-01-25

😎😎😎

មិត្ត611905444

· 2021-01-25

😎😎

ID77515826

· 2021-01-24

😍😍😍

ប៉ែន សារី

· 2021-01-24

😍😍😍

មិត្ត004763547

· 2021-01-24

អានច្រើនបង្កើនចំនេះដឹងច្រើន

មិត្ត825836891 VANNA

· 2021-01-23

បន្ទាយមានជ័យ

មិត្ត691079978

· 2021-01-21

អ្នកមានដឹងទេថាតើខេត្តណាមានក្រុងចំនួនពីរ

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 48
ទៅកាន់

ការណែនាំពិសេស