បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-05

កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះល្បាត និងរឹបអូសបានឈើប្រណិតជាច្រើនដុំ

#ឈើប្រណិត# #យាមល្បាត# #សង្គម# #កងរាជអាវុធហត្ថ# #នយោបាយជាតិ# #រឹបអូស#

2784

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានធ្វើការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ បានប្រទះឃើញម៉ូតូកែច្នៃចំនួន ០៣គ្រឿង និងគំនរឈើនៅរាយប៉ាយក្បែរចំការចន្ទីររបស់ប្រជាពលរដ្ឋ ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកទម្លាក់ចោលយ៉ាងអាណាធិបតេយ្យ។

ការចុះល្បាតរកឃើញនេះនៅត្រង់ចំណុចនិយាមការ (៦៣៧១៥-១២៧៦៥) ស្ថិតក្នុងភូមិតេន ឃុំយ៉ាងទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជាលទ្ធផលកម្លាំងជំនាញបានធ្វើការរឹបអូសបានវត្ថុតាងរួមមាន ម៉ូតូប្រភេទកែច្នៃចំនួន ០៣គ្រឿង ឈើប្រភេទគគីរចំនួន ០៦ដុំ និងឈើប្រភេទសុក្រមចំនួន ០២ដុំ។ វត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញដឹកជញ្ជូនយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវជាបណ្តោះអាសន្ន ដើម្បីរង់ចាំប្រគល់ជូនរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស