
TNAOT News
· 2020-04-05
កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ
#គ្រឿងញៀន# #ជនសង្ស័យ# #តុលាការ# #សង្គម# #កងរាជអាវុធហត្ថ# #នយោបាយជាតិ#
4112
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យមានឈ្មោះ ចាន់ សាយ័ន្ត ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។
ក្នុងនោះផងដែរសមត្ថកិច្ចជំនាញធ្វើការដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទូរសព្ទដៃចំនួន ០២គ្រឿង កាបូបក្រវាត់ចង្កេះចំនួន០១ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ

សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ

កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ

មិត្ត ៣ នាក់ ដែលអ្នកត្រូវតែមានក្នុងជីវិតនេះ ព្រោះបើគ្មានពួកគេអ្នកក៏គ្មានសុភមង្គលពេញលេញដែរ

យោបល់ទាំងអស់ (4)
ID77027441
· 2020-04-09
,🙏🙏🙏🙏🙏🙏🙏🙏🙏🙏
MO SARUN
· 2020-04-05
ចាប់បានចឹងវៃវាអោយមែវាមើលលែងស្គាល់
Kungpheakdey
· 2020-04-05
ចាប់អោយអស់ទៅកុំទុក
- 1
ទៅកាន់