
TNAOT News
· 2020-04-05
រថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ បើកក្រឡាប់ធ្លាក់ប្រឡាយ ខណៈមានអ្នកដំណើរនៅខាងក្នុងជាច្រើននាក់
#វីរៈ ប៊ុនថាំ# #សង្គម# #តារាខ្មែរ# #ប្រឡាយ# #អ្នកដំណើរ#
4357
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ បើកបរក្រឡាប់ធ្លាក់ប្រឡាយ នៅចំណុចស្ពានទី២ ស្ថិតក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកអ្នកដំណើរប្រភេទពីរជាន់របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តរតនៈគិរី លុះមកដល់ចំណតក្រុមហ៊ុននៅខេត្តមណ្ឌលគិរី ក៏បានឈប់ដាក់អ្នកដំណើរ ហើយបន្តហួសទៅខេត្តរតនគិរីក្នុងល្បឿនលឿនបានត្រឹម ០៣គីឡូម៉ែត្រ ដល់ចំណោតកែង ក៏ក្រឡាប់ធ្លាក់ប្រឡាយតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំង និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកដំណើរទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូនសោទាំង ១០ ជួយបង្កើនសក្ដានុពល បង្វែរបញ្ហា ការលំបាក ទៅឱកាស

ដំណើរកម្សាន្តរដូវរងា សូមស្វាគមន៍មកកាន់ភូមិភាគស្វត័ត Xizang ប្រទេសចិន!

អគ្គីភ័យឆាបឆេះឃ្លាំងស្តុបកែវជ័រមួយកន្លែង នៅខណ្ឌដង្កោ បង្ករឱ្យខូចខាចទ្រព្យសម្បត្តិស្ទើរតែទាំងស្រុង

បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

យោបល់ទាំងអស់ (8)
Mrr Leang Leang
· 2020-04-07
សូមមេត្ដាពង្រឹងការប្រុងប្រយ័ត្នផងបងៗបើកបរទាំងឡាយ
ID77492987
· 2020-04-06
hi
មិត្ត308864997
· 2020-04-05
wow
មិត្ត911811862
· 2020-04-05
65596492
MO SARUN
· 2020-04-05
រន្ធត់ណាស់
Kungpheakdey
· 2020-04-05
wow
- 1
ទៅកាន់