
TNAOT News
· 2020-04-06
កូវីដ១៩ជំរុញឲ្យសណ្ឋាគារ នៅក្នុងទីក្រុងព្រៃនគរបិទទ្វារ
#COVID-19# #ហូជីមិញ# #សណ្ឋាគារ# #សង្គម# #វៀតណាម# #ព័ត៌មានសង្គម# #ព្រៃនគរ#
999
ដោយសារតែវីរុសកូវីដ១៩កំពុងតែរាតត្បាត នៅតាមបណ្ដាប្រទេសនានា ជុំវិញពិភពលោក ទើបជំរុញឲ្យសណ្ឋាគារជាច្រើន នៅក្នុងទីក្រុងហូជីមិញ (ព្រៃនគរ) បង្ខំចិត្តបិទទ្វារ ហើយភ្ញៀវបរទេសដែលស្នាក់នៅក្នុងសណ្ឋាគារ ក៏ត្រូវរើទៅជួលនៅក្នុងផ្ទះល្វែងវិញ។
នៅក្នុងអំឡុងពេលមានការផ្ទុះឡើង នៃវីរុសកូវីដ១៩ និងការរឹតបន្ដឹងនូវការធ្វើដំណើរនោះមក ការកក់ ឬជួលបន្ទប់សណ្ឋាគារមិនមានឡើង។ ស្ថិតក្នុងស្ថានការណ៍បែបនេះ សណ្ឋាគារជាច្រើន នៅក្នុងទីក្រុងហូជីមិញ (ព្រៃនគរ) ក៏ត្រូវបង្ខំចិត្តបិទទ្វារ ហើយបុគ្គលិកទាំងអស់សុំឲ្យឈប់សម្រាក ដោយមិនប្រាក់ខែ។
ជនជាតិដាណឺម៉ាកម្នាក់បានជួលបន្ទប់សណ្ឋាគារចំនួន២០ នៅក្នុងតំបន់ដែលមានមនុស្សច្រើន តាមផ្លូវ Pham Ngu Lao ស្ថិតក្នុងខណ្ឌ១ ទីក្រុងហូជីមិញ។ ប៉ុន្ដែក្រោយពេលសណ្ឋាគារត្រូវបិទទ្វារនោះ គាត់ក៏បានផ្លាស់ទៅកាន់ផ្ទះល្វែង នៅក្នុងខណ្ឌទី៣។
បើចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ១៩ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិននោះមក អាជ្ញាធរវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទប់ស្កាត់នូវជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មីនេះ។ វៀតណាមបានបិទព្រំដែន និងផ្អាកជើងហើរជាមួយនឹងប្រទេសណាដែលមានការឆ្លងរាលដាលខ្លាំង នៃវីរុសនេះ។
បើទោះជាវៀតណាមមានការខិតខំប្រឹងប្រែយ៉ាងនេះក្ដី តែរហូតមកល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសកុម្មុយនីស្ដ មួយនេះ ក៏មានអ្នកឆ្លងកូវីដ១៩ ចំនួន២៤១នាក់ ក្នុងនោះមានអ្នកត្រូវព្យាបាលជាសះ ស្បើយចំនួន៩០នាក់៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្តេចនាគទាំងបួន តើលោកអ្នកចូលចិត្តមួយណា? #ណាចា

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងមានការពិគ្រោះជំងឺរោគស្ត្រី និងការវះកាត់ជំងឺរោគស្ត្រី

ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ពាក្យចាស់ពោលថា “មនុស្សមាន ២ ប្រភេទដែលមើលទៅរួសរាយ ប៉ុន្តែទុកចិត្តមិនបានទេ”

យោបល់ទាំងអស់ (0)