
TNAOT News
· 2020-04-06
គ្មានឡើយការរឹបអូសទ្រព្យសម្បត្តិឯកជន នៅពេលដាក់ប្រទេសក្នុងគ្រាអាសន្ន
#ទ្រព្យសម្បត្តិ# #ការគ្រប់គ្រង# #សង្គម# #នយោបាយជាតិ# #ភាពអាសន្ន#
2032
ភ្នំពេញ៖ នៅពេលដែលរដ្ឋដាក់ប្រទេសក្នុងគ្រាអាសន្ន នោះកងទ័ពនឹងធ្វើការរឹបអូសទ្រព្យសម្បត្តិឯកជនមកដាក់ជាសម្បត្តិរដ្ឋ គឺជារឿងមិនពិត។ នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា កម្ពុជាជាប្រទេសមាននីតិរដ្ឋ ដូច្នេះកម្ពុជាត្រូវតែមានច្បាប់។ ជាក់ស្តែងការរៀបចំច្បាប់ពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការរៀបចំនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈ ដែលតម្រូវឱ្យមានច្បាប់ដើម្បីធ្វើការគ្រប់គ្រង។ ដោយឡែកចំពោះការអនុវត្តច្បាប់ពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះ គឺរដ្ឋមិនធ្វើការរឹបអូសទ្រព្យសម្បត្តិឯកជន មកដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដូចការលើកឡើងរបស់មតិមួយចំនួននោះទេ។
គួររម្លឹកថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ កាលល្ងាចថ្ងៃសុក្រសប្តាហ៍មុន។ ច្បាប់នេះធ្វើឡើងក្នុងគោលបំណងការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតខុសភាពរបស់ប្រជាពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)