TNAOT News

· 2020-04-07

អង្គការសហប្រជាជាតិ និងជួបប្រជុំអនឡាញ​ស្តីពីស្ថានភាពកូវីដ-១៩

#COVID-19# #អង្គការសហប្រជាជាតិ# #ប្រជុំអនឡាញ# #សង្គម# #ព័ត៌មានសង្គម#

934

សារព័ត៌មាន​ AFP បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​នឹងបើកកិច្ចប្រជុំ អនឡាញជាលើកដំបូងស្តីពី​ ការឆ្លងរាតត្បាតនៃវីរុស កីវីដ-១៩​ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២០។​

កិច្ចប្រជុំត្រូវបានឡើងគម្រោងជាមុន ក្រោយពេលប្រទេសជាសមាជិក មិនអចិន្ត្រៃ បានស្នើ កោះប្រជុំ ស្តីពីការឆ្លងរាលដាល កូវីដ-១៩​។ កន្លងអង្គការសហប្រជាតិ បានអនុម័តទៅលើសេចក្តីសម្រេច ​បង្កើនកិច្ចសហប្រតិបត្តិការជាលក្ខណអន្តរជាតិ​ប្រឆាំងកូវីដ-១៩ ។

កាលពីថ្ងៃទី ៦ខែមេសា​អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានបញ្ជាក់ថា ​កូវីដ-១៩ បានធ្វើឲ្យអង្គការសហប្រជាជាតិ​បង្កើនការចំណាយខ្ពស់​ ក្នុងយុទ្ធសាស្ត្រ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។

បច្ចុប្បន្ន នៅលើពិភពលោក មាន ប្រទេសនិងដែនដី ចំនួន​២២៥មានអ្នកឆ្លងកូវីដ-១៩ ។ សរុបអ្នកឆ្លងនៅលើពិភពលោក គិតត្រឹមថ្ងៃត្រង់ ទី​៧ខែមេសា មាន អ្នកឆ្លង កើនឡើង ជាង​១ លាន ៣៤ម៉ឺននាក់ហើយ និងស្លាប់​ជាង ៧៤ម៉ឺននាក់ និង ព្យាបាលជាសះស្បើយជាង ២៧៦ ពាន់នាក់​៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)