បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-04-08

ប្រទេសបារាំងជាប្រទេសទី៤ ដែលមានប្រជាជនស្លាប់ដោយសារវីរុសកូរ៉ូណាលើសពី ១០ ០០០នាក់

#COVID-19# #អ៊ីតាលី# #សុខភាព# #Salomon# #ជំងឺ#

6156

ប្រទេសបារាំងត្រូវបានចុះបញ្ជីជាផ្លូវការក្នុងករណីមានអ្នកស្លាប់ជាង ១០ ០០០នាក់ដោយសារវីរុសកូរ៉ូណា ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទី៤ ដែលមានអ្នកស្លាប់ច្រើន បំផុត បន្ទាប់ពីប្រទេសអ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក។

តួលេខផ្លូវការបានបង្ហាញថា អត្រានៃចំនួនអ្នកស្លាប់ក៏បានកើនឡើងផងដែរដោយរាប់ចាប់ពីថ្ងៃអង្គារមកដល់ថ្ងៃព្រហស្បតិ៍នេះ។ លោក Jerome Salomon ប្រធានអាជ្ញាធរសុខភាពសាធារណៈបានប្រាប់សន្និសីទសារព័ត៌មានមួយថា វីរុសកូរ៉ូណាកំពុងរីករាលដាលនៅប្រទេសបារាំង ដែលឥឡូវនេះប្រទេសបារាំងបានបិទប្រទេសអស់រយៈពេលបួនសប្តាហ៍មកហើយ ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនេះ។ គាត់បានបន្តថា ចំនួនអ្នកឆ្លងវីរុសកើនឡើងត្រឹមតែ ០,៨% ប៉ុណ្ណោះក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីបានថយចុះរយៈពេល៨ថ្ងៃជាប់គ្នា។ ចំនួនអ្នកចូលបន្ទប់សង្គោ្រះបន្ទាន់កើនឡើងមិនច្រើននោះទេ ប៉ុន្តែចំនួនអ្នកឆ្លងវីរុសនៅតែបន្តកើនឡើងជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃអង្គារនេះប្រទេសអ៊ីតាលីដែលជាប្រទេសមានចំនួនអ្នកស្លាប់ដោយសារវីរុសនេះខ្ពស់បំផុតមានចំនួន ១៧ ១២៧នាក់បានរាយការណ៍ថា ចំនួនមនុស្សដែលឆ្លងជំងឺបានថយចុះជាប់ៗគ្នារយៈពេល៤ថ្ងៃមកហើយ។ ប្រទេសបារាំងឃ្លាំមើលប្រទេសជិតខាងរបស់ខ្លួនដែលបានបិទច្រកប្រទេសដូចគ្នានឹងខ្លួនដែរ កាលពីថ្ងៃទី៩ ខែមីនា ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃវិធានការណ៍បិទច្រកប្រទេសរបស់ខ្លួន។ អាជ្ញាធរបានរឹតបន្តឹងវិធានការណ៍បិទច្រកនៅទីក្រុងប៉ារីសជាងគេ ដោយហាមឃាត់សកម្មភាពកីឡានៅខាងក្រៅចន្លោះពីម៉ោង ១០ព្រឹកដល់ម៉ោង ៧ល្ងាច។

រូបតំណាង

Salomon បានមានប្រសាសន៍ថា ចំនួនមនុស្សដែលបានស្លាប់សរុបនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីឆ្លងវីរុសនេះបានកើនឡើងដល់ចំនួន៧ ០៩១នាក់។ លោកបានបន្តថា ប្រសិនបើបូករួមទាំងទិន្នន័យចំនួនអ្នកស្លាប់ដោយសារជំងឺនេះនៅតាមមណ្ឌលថែទាំមនុស្សចាស់គឺមានចំនួនសរុប ១០ ៣២៨នាក់។  ចំនួនករណីឆ្លងវីរុសដែលបានបញ្ជាក់នៅក្នុងមន្ទីរពេទ្យឥឡូវនេះមានចំនួន ៧៨នាក់១៦៧ ហើយចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថាអាចសម្រាកព្យាបាលនៅផ្ទះមានចំនួន ៣០ ៩០២នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (12)

USER_87938681

· 2020-04-20

ចប់…​

មិត្ត111111111111111

· 2020-04-16

ចប់ហើយ

ចែ១១១១

· 2020-04-12

សុំចូលរួមសោកស្តាយផង

Teng Chantha

· 2020-04-11

សូមចូលរួមសោកស្តាយផង

ID77228742

· 2020-04-09

នាំគ្នាទប់ស្កាត់ក្នុងប្រទេសអោយបានល្អទាំងអស់គ្នា🤗🤗🤗

SEKCHHORVY

· 2020-04-09

ប្រទេសបារាំងកើនឡើងច្រើនណាស់😭😭

មិត្ត173679050

· 2020-04-08

គួអោយខ្លាច

មិត្ត865173577

· 2020-04-08

ឡាយ១ផង

Ho

· 2020-04-08

ពិតជាមិនគួរឲ្យជឿនោះទេ

Sovandary

· 2020-04-08

មាននាក់ស្លាប់ច្រើនណាស់

Georgije

· 2020-04-08

ប្រទេសបារាំងកើនឡើងច្រើនណាស់

  • 1
ទៅកាន់