
TNAOT News
· 2020-04-09
នាវាផ្ទុកយន្តហោះទី៤របស់អាមេរិក មានទាហានឆ្លងកូវីដ-១៩
#COVID-19# #ទាហាន# #នាវាផ្ទុកយន្តហោះ# #សង្គម# #អាមេរិក# #នយោបាយជាតិ#
966
នាវិកម្នាក់នៅលើនាវាផ្ទុកយន្តហោះ USS Nimitz ឈរជើងនៅទីក្រុង Bremerton រដ្ឋ Washington បានធ្វើតេស្តរកឃើញវិជ្ជមាន នៃវីរុសកូវីដ-១៩។ រីឯការរកឃើញមានអ្នកផ្ទុកកូវីដ១៩ខាងលើនេះ ធ្វើឲ្យនាវាផ្ទុកយន្តហោះរបស់អាមេរិកចំនួន៤គ្រឿងហើយ មានអ្នកឆ្លងវីរុសដ៏កាចសាហាវមួយនេះ។
នៅពេលនេះ នាវាផ្ទុកយន្តហោះ USS Nimitz ត្រូវបានកាត់ផ្តាច់ ដើម្បីបញ្ចៀសការឆ្លងរាលដាលកាន់តែច្រើនដល់នាវិកផ្សេងទៀត។ នេះជានាវាផ្ទុកយន្តហោះទី៤ហើយ ដែលមានអ្នកឆ្លងកូវីដ-១៩។
កន្លងមក នាវាផ្ទុកយន្តហោះ USS Theodore Roosevelt ឈរជើងនៅមហាសមុទ្រប៉ាស៊ីហ្វិក មាននាវិករហូតដល់ទៅ១៥០នាក់ បានឆ្លងកូវីដ-១៩។ នាវាខាងលើបានចូលចតនៅកោះ Guam ហើយនាវិករាប់ពាន់នាក់ ត្រូវបានកាត់ផ្តាច់ ដើម្បីបញ្ចៀសនូវការឆ្លង។
នាវាផ្ទុកយន្តហោះពីរគ្រឿងទៀត រួមមាន នាវា USS Ronald Reagan និង នាវា USS Carl Vinson ក៏រកឃើញមាននាវិកឆ្លងកូវីដ-១៩ ផងដែរ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិកបានចាត់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ នៅលើនាវាផ្ទុកយន្តហោះ ព្រោះវាអាចប៉ះពាល់ដល់កម្លាំងទាហានជើងទឹកវាយឡើងគោក ដែលជាកម្លាំងទ័ពដ៏សំខាន់របស់អាមេរិក ។
រហូតមកទល់ពេលនេះ នៅទូទាំងអាមេរិក មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង៤៣៤ពាន់នាក់ ស្លាប់ជាង១៤៧០០នាក់ និងព្យាបាលជាសះស្បើយ២៣៧០០នាក់៕ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រញ្ជួយដីកម្រិត ៥ រ៉ិចទ័រ បានអង្រួនកោះតៃវ៉ាន់បណ្តាលឲ្យអគារជាច្រើននៅក្នុងរដ្ឋធានីតៃប៉ិញ័រ តែមិនរងការខូចខាតធ្ងន់ធ្ងរទេ

(រូបភាពជាច្រើនទៀត)៖ ពិធីសែនព្រេនសុំតម្លើងម្កុដអប្សារាខ្នាតធំ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ

រឿង២យ៉ាងនេះ គិតកាន់តែតិច ជីវិតកាន់តែមានក្តីសុខ មិនរស់នៅក្រោមសម្ពាធជីវិតឡើយ

ហាមដាច់ខាត ម្តាយឪពុកមិនគួរយករឿងរបស់កូនទាំង៣យ៉ាងនេះទៅនិយាយប្រាប់អ្នកដទៃ

យោបល់ទាំងអស់ (2)
Kong Rathna
· 2020-04-09
dont trust drum
vannet
· 2020-04-09
ចប់ហើយចឹង
- 1
ទៅកាន់