
SaroeunPheara
· 2020-04-11
ការលក់ស្រាត្រូវបានគេហាមឃាត់នៅទីក្រុងបាងកកចាប់ពីថ្ងៃទី១០ដល់២០ ខែមេសា
#COVID-19# #ស្រា# #ទីក្រុងបាងកក# #សង្គម# #នយោបាយជាតិ#
2730
រដ្ឋបាលក្រុងបាងកក (BMA) នឹងហាមឃាត់រាល់ការលក់ដុំនិងលក់រាយស្រាចាប់ពីថ្ងៃសុក្រ រហូតដល់ថ្ងៃទី២០ ខែមេសា ដើម្បីចៀសផុតពីការជួបជុំពិសាគ្រឿងស្រវឹង នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំ។
លោក Pol Cpt Pongsakorn Kwanmuang អ្នកនាំពាក្យសាលាក្រុងបាននិយាយនៅថ្ងៃនេះថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៅទីក្រុងបាងកកកំពុងធ្វើសេចក្តីព្រាងនៃសេចក្តីប្រកាសជាផ្លូវការ។ ការហាមឃាត់នេះនឹងត្រូវអនុវត្តចំពោះហាងលក់ទំនិញរាយ ផ្សារទំនើប រោងភាពយន្ត រួមទាំងកន្លែងហាត់កីឡា ហាងកាត់សក់ ហាងកែសម្ផស្ស ហាងម៉ាស្សា ក្លិបហាត់ប្រាណ កន្លែងកម្សាន្តនិងអាងហែលទឹកសាធារណៈ។
រូបតំណាង
លោក Pongsakorn បាននិយាយថាអ្នកដែលត្រូវការទៅខាងក្រៅក្នុងអំឡុងពេលបម្រាមគោចរពេលយប់ អាចចូលទៅក្នុងគេហទំព័ររបស់សាលារាជធានីបាងកកដើម្បីទាញយកពាក្យសុំការអនុញ្ញាត។ ប្រសិនបើនរណាម្នាក់សង្ស័យថាខ្លួនបានឆ្លងវីរុសកូរ៉ូណា នោះអាចចូលទៅគេហទំព័ររបស់សាលាក្រុង: bkkcovid19 នេះបាន។ បន្ទាប់មកមន្រ្តីរដ្ឋបាលក្រុងនឹងធ្វើការទំនាក់ទំនងទៅកាន់អ្នក ប្រសិនបើអ្នកស្ថិតនៅស្ថានភាពមានអាសន្នគ្រូពេទ្យនឹងរៀបចំដឹកជញ្ជូនទៅមន្ទីរពេទ្យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (7)
BunHeng King
· 2020-04-11
ល្អណាស់ដែលបានគិតគូដល់ប្រជាជន
ID191012200556424
· 2020-04-11
បើនៅស្រុកយើងធ្វើចឹងដែលមិនជាល្អ
Dÿłâ Žîñ Îî
· 2020-04-11
or
Ly
· 2020-04-11
អរគុណដែលបានចែករំលែក
Thoeun
· 2020-04-11
មិនមានការជួបជុំហើយ ចូលឆ្នាំក៏អត់មានដែរ
Kheng
· 2020-04-11
ល្អណាស់ដែលបានគិតគូដល់ប្រជាជន
- 1
ទៅកាន់