បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-12

អង្គការ WHO ស៊ើបអង្កេត​ករណី អ្នកជា COVID-19 ហើយឈឺឡើងវិញ

#Covid -19# #សុខភាព# #ជំងឺ# #WHO#

8839

អង្គការសុខភាពពិភពលោក (WHO)​ បានប្រកាសថា កាលពីថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២០ ខ្លួនកំពុងស៊ើបអង្កេត​សេចក្តីរាយការណ៍​ដែលថា អ្នកជំងឺ​ខ្លះដែលជាសះស្បើយ​ពីជំងឺ COVID-19ហើយ​នោះ ស្រាប់តែ​​ឈឺជំងឺ​នេះ​ឡើងវិញ ។ 

លោក Greta Isac អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានថ្លែងថា យើងបានដឹងអំពីសេចក្តីរាយការណ៍​ទាំងនេះ ដែលថា មនុស្ស​ដែលបានធ្វើតេស្ត​អវិជ្ជមាន COVID-19​នោះ ហើយក្រោយមកពីរបីថ្ងៃ ពេលធ្វើតេស្ត​ឡើងវិញ ស្រាប់តែវិជ្ជមានវីរុស COVID-19​ជាថ្មីម្តងទៀត ។ 

អ្នកនាំពាក្យ WHO បានថ្លែងប្រាប់ប្រភព UPI ផ្សាយ​កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញខាងគ្លីនិករបស់យើង និងខិតខំដើម្បីទទួលបានព័ត៌មានបន្ថែមទៀត អំពីករណីបុគ្គលទាំងនោះ ។

កាលពីដើមសប្តាហ៍នេះ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាស ថា អ្នកជំងឺ ៩១ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់មកត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយក្រោយពីការធ្វើតេស្តិ៍អវិជ្ជមានចំនួន ២៤ ម៉ោង ត្រូវបានធ្វើតេស្តវិជ្ជមានវិញម្តងទៀត មុនពេលចាកចេញពីមន្ទីរពេទ្យ ។

ជាធម្មតា យោងទៅតាមអង្គការសុខភាពពិភពលោក គេត្រូវចំណាយពេលប្រហែលពីរសប្តាហ៍ពីការចាប់ផ្តើមនៃជំងឺ មុនពេលអ្នកជំងឺបានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (12)

VITYEA

· 2020-04-26

ហុឺយ.......😓😓😓😓😓😓😓😓😓

ID76867024

· 2020-04-25

សាហាវណាស់ 😥😥

NguyenThiBethom

· 2020-04-14

Ho

Pozz Leak 160088

· 2020-04-12

សាហាវ😷

មិត្ត134853984

· 2020-04-12

សាហាវមែន

SOMKTHORN12345678

· 2020-04-12

អរគុណដែលបានចែរុំលែក

Póžž Hôùŕ Tbr

· 2020-04-12

ជំងឺនេះពិតជាសាហាវមែន😢😢😢😢

មិត្ត137283472

· 2020-04-12

តើវាអាចបណ្ដាលមកពីឧបករណ៍តេសមានបញ្ហាដែរទេ

មិត្ត897891467

· 2020-04-12

ចូលរួមអនាម័យទាំងអស់គ្នា

Akra

· 2020-04-12

what 

Rechana

· 2020-04-12

ពិតជាសាហាវមែន​ កូវីដ

លុច សុគង់

· 2020-04-12

កូវីដនេះពិតជាមិនធម្មតា

  • 1
ទៅកាន់