 
 SaroeunPheara
· 2020-04-14
ការបិទច្រកតាមខេត្តនៅប្រទេសថៃធ្វើឱ្យដំណាំក្រូចត្រូវបោះបង់ចោលដោយសារគ្មានអ្នកទិញ
#បោះបង់# #ផ្លែក្រូច# #អាជីវកម្ម# #សង្គម# #ខេត្ត Sukhothai#
6168
អ្នកដាំក្រូចនៅខេត្ត Sukhothai របស់ប្រទេសថៃបានបង្ខំចិត្តបោះបង់ផ្លែឈើរបស់ពួកគេដោយសារតែមិនសូវមានអតិថិជនមកទិញដូចមុន។

រូបតំណាង
ដោយសារការបិទច្រកខេត្តមិនឱ្យមានការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីការពារការឆ្លងវីរុសកូវីដ១៩ ទើបអតិថិជនដែលនៅខេត្តផ្សេងៗមិនបន្តទិញក្រូចទៀត។ លោកស្រី Payao Khonkla ម្ចាស់ចម្ការក្រូចនៅស្រុក Srisatchanalai បានប្រាប់បណ្តាញសារព័ត៌មានថា លោកស្រីរកបានប្រាក់ចំណេញប្រហែល ២០ ម៉ឺនបាតក្នុងមួយឆ្នាំៗរយៈពេលបីបួនឆ្នាំជាប់គ្នាពីការលក់ក្រូចផ្អែមឈ្មោះថា Khieu Wan ។ ចម្ការរបស់គាត់មានទំហំ ៤,៨ ហិចតា។
 
 
រូបតំណាង
គាត់បាននិយាយថា គាត់បានព្យាយាមលក់ផ្លែក្រូចនៅឯផ្សារក្នុងស្រុកមួយអស់រយៈពេលពីរសប្តាហ៍កន្លងមកហើយប៉ុន្តែមានអតិថិជនតិចតួចណាស់ដែលបានមកទិញ។ គាត់បានបន្ថែមថាផ្លែឈើទាំងនោះចាប់ផ្តើមរលួយហើយគាត់ត្រូវតែយកវាបោះចោល។ ផលដំណាំរបស់លោកស្រី Payao នៅឆ្នាំនេះក៏មានចំនួនតិចជាងមុនផងដែរដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយពេលដ៏យូរ ខណៈដែលតម្លៃផ្លែឈើបានធ្លាក់ចុះទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជា
 
 ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
 
 មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈព្យុះ Melissa វាយប្រហារភាគខាងកើតប្រទេសគុយបា
 
 ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម
 
  
  
 
យោបល់ទាំងអស់ (11)
So Cheat KM channel
· 2020-04-15
cry
មិត្ត344265310
· 2020-04-15
good
AhDY56938317
· 2020-04-15
ស្ដាយណាស់
Hasakin YSK
· 2020-04-15
សេដ្ឋកិច្ចទាបគ្រប់ប្រទេស
ID32889689
· 2020-04-14
hi
Kun168
· 2020-04-14
នេះហើយដោយសារ ការ៉ាណូ
មិត្ត19022162
· 2020-04-14
ល្អ
sophea
· 2020-04-14
សេដ្ឋកិច្ចនឹងធ្លាក់ចុះជាខ្លាំងដោយសារតែកូវីដនេះ
Khemera
· 2020-04-14
ពិតជាគួរឲ្យអាណិតណាស់
Christel
· 2020-04-14
ពិតជាធ្វើឲ្យប្រជាជនមានការលំបាកមែន
- 1
ទៅកាន់