
TNAOT News
· 2020-04-13
នាវាផ្ទុកយន្តហោះចិន ចូលរួមធ្វើសមយុទ្ធ នៅជិតកោះតៃវ៉ាន់
#សមយុទ្ធ# #នាវាផ្ទុកយន្តហោះ# #សង្គម# #តៃវ៉ាន់# #ចិន# #នយោបាយជាតិ#
5361
នាវាផ្ទុកយន្តហោះឡាវនីញ (Liaonig) របស់ចិន បានចូលរួមជាមួយកម្លាំងទាហានជើងទឹក ដើម្បីធ្វើសមយុទ្ធ ខណៈពិភពលោកកំពុងតែតានតឹង ដោយសារកូវីដ-១៩។
កម្លាំងទាហានការពារដែនសមុទ្រកោះតៃវ៉ាន់ ក៏បានដាក់ពង្រាយ កម្លាំងទាហាន ដើម្បីតាមដាននាវាផ្ទុកយន្តហោះចិន និងនាវាចម្បាំងពីរគ្រឿងបំពាក់មីស៊ីលអមការពារនាវាផ្ទុកយន្តហោះខាងលើ។
សារព័ត៌មាន រ៉យទ័របានផ្សាយថា នៅថ្ងៃទី១២ ខែមេសា នាវាផ្ទុកយន្តហោះឡាវនីញ បានធ្វើដំណើរនៅតំបន់ភាគខាងកើត នៃកោះតៃវ៉ាន់ ក្រោយមកក៏ឆ្ពោះ ទៅកាន់សមុទ្រភាគខាងត្បូង នៃកោះតៃវ៉ាន់ ដើម្បីបំពេញសកម្មភាពសមយុទ្ធជាមួយទាហានជើងទឹកនៅទីនោះ។
នាវាផ្ទុកយន្តហោះខាងលើរបស់ចិន គឺជានាវាតែមួយគត់ដែលបំពេញបេសកម្ម នៅដែនសមុទ្រ ប៉ាស៊ីហ្វិក។ ចំណែកនាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt មាននាវិកឆ្លងកូវីដ១៩ ក៏បានចាកចេញពីទីនោះ ទុកឲ្យមានចម្លោះប្រហោង នៅតំបន់សមុទ្រយុទ្ធសាស្ត្រដ៏សំខាន់នោះ៕ប្រែសម្រួលដោយ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្នេរបុរាណ ត្រូវបានបំផ្លាញដោយការផ្ទុះភ្នំភ្លើង Vesuvius នៅឆ្នាំ ៧៩មុនគ.ស បើកឡើងវិញ

កូនប្រុសស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាក្មេងដែលមានកម្រិតបញ្ញាស្មារតីខ្ពស់ ឆ្លាត រៀនពូកែ ឆាប់ចាប់បាន

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

យោបល់ទាំងអស់ (5)
ID191003209972910
· 2020-04-14
កូវីតវាយលុយ
មិត្ត164176487
· 2020-04-13
កដ្ច
rath
· 2020-04-13
អាមេរិកកំពុងរវល់សង្គ្រាមប្រឆាំងកូវីដ ធ្វើឲ្យកម្លាំងថយចុះយ៉ាងខ្លាំង
Marcela Estelita
· 2020-04-13
ពិតជាខ្លាំងម៉ែន ចិនមានកម្លាំងជើងទឹកដ៏រឹងមាំក្នុងតំបន់
Song
· 2020-04-13
នាវាផ្ទុកយន្តហោះចិន ចូលរួមធ្វើសមយុទ្ធ
- 1
ទៅកាន់