
TNAOT News
· 2020-04-14
ភ្លើងឆេះព្រៃ ឆេះជិតដល់រោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន
#អ៊ុយក្រែន# #នុយក្លេអ៊ែរ# #ភ្លើងឆេះព្រៃ# #រោងចក្រ# #សង្គម# #ព័ត៌មានសង្គម#
2395
ភ្លើងឆេះព្រៃចាប់ផ្តើមឆេះអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយនោះ តែរហូតមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឆេះរាលដាលចូលជិតដល់រោងចក្រនុយក្លេអ៊ែរ ដែលទុកចោលឈ្មោះ Chernobyl ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។
បណ្ដាញទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សាយថា ភ្លើងបានឆេះរាលដាលចូលកៀកកន្លែងទុកកាកសំណល់ប្រកបដោយគ្រោះថ្នាក់បំផុតរបស់រោងចក្រនេះ។
ប្រភពព័ត៌មាននៅក្នុងតំបន់ បានបញ្ជាក់ថា ភ្លើងឆេះព្រៃ បានឆេះគ្របដណ្តប់លើផ្ទៃដី ប្រហែល៣៤ ០០០ ហិកតា ខណៈភ្លើងឆេះព្រៃទី២ បានឆេះចម្ងាយប្រហែល១គីឡូម៉ែត្រប៉ុណ្ណោះពីរោងចក្រនុយក្លេអ៊ែរ ដែលមានផ្ទៃដីប្រហែល ១២ ០០០ ហិកតា នៅក្នុងតំបន់នោះ ។
អាជ្ញាធរអ៊ុយក្រែន បានបញ្ជាក់ថា ភ្លើងឆេះព្រៃចាប់ផ្តើមឆេះ តាំងពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបុរសម្នាក់បានដុតស្មៅស្ងួតក្នុងតំបន់ ហើយវាឆេះរាលដាលហួសពីសមត្ថភាពគ្រប់គ្រង ។
ក្រុមពន្លត់អគ្គិភ័យជាង៣០០នាក់ បូករួមទាំងរថយន្តបាញ់ទឹករាប់សិបគ្រឿង និងឧទ្ធម្ភាគចក្រ៦គ្រឿង កំពុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់នោះទាំងយប់ទាំងថ្ងៃ ។
អ្នកជំនាញផ្នែកសេវាកម្មត្រួតពិនិត្យអេកូឡូស៊ី បានបញ្ជាក់ថា កម្រិតវិទ្យុសកម្ម នៅក្នុងតំបន់បានកើនឡើងគួរឲ្យកត់សម្គាល់ គឺខុសប្លែកពីធម្មតា។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលវិញ អះអាងថា កម្រិតនៅក្នុងតំបន់ ស្ថិតនៅក្នុងដែនកំណត់ធម្មតា ។
ផ្សែងខ្មួលខ្មាញ់បណ្តាលមកពីភ្លើងឆេះព្រៃនោះ បានបក់បោកទៅដល់ទីក្រុងគៀវផងដែរ។
គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ Chernobyl និងទីក្រុង Pripyat ក្បែរខាងរបស់អ៊ុយក្រែន ត្រូវបានបោះបង់ចោល តាំងពីឆ្នាំ១៩៨៦មកម្ល៉េះ ខណៈម៉ាស៊ីនរ៉េអាក់ទ័រលេខ៤ នៃរោងចក្រនុយក្លេអ៊ែរបានផ្ទុះឡើង។
ហេតុការណ៍កាលណោះបានសាយភាយរលកវិទ្យុសកម្ម នៅពាសពេញទូទាំងតំបន់អឺរ៉ុបតែម្តង ហើយតំបន់ជុំវិញរោងចក្រ ភាគខាងជើងអ៊ុយក្រែននោះ ក៏ជាកន្លែងរកផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត។
ពលរដ្ឋត្រូវបានហាមប្រាម នៅឲ្យឆ្ងាយពីទីតាំងរោងចក្រនុយក្លេអ៊ែរនេះ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ។
រោងចក្រនុយក្លេអ៊ែរ Chernobyl បានបន្តបង្កើតថាមពលរបស់ខ្លួន រហូតដល់ម៉ាស៊ីនរ៉េអាក់ទ័រប្រតិបត្តិការចុងក្រោយរបស់រោងចក្រ ដោយបានបិទនៅក្នុងឆ្នាំ ២០០០ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump ជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកនៅហ្គាហ្សា ខណៈដែលក្រុមហាម៉ាស់បង្ហាញឆន្ទៈសម្រាប់សន្តិភាព

Cape gooseberry ផ្លែឈើប្រឆាំងនឹងជំងឺមហារីក - ជំងឺសរសៃឈាមបេះដូង

របៀបញ៉ាំថ្លើមជ្រូកដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

យោបល់ទាំងអស់ (5)
kong chenda1
· 2020-04-14
ឆេះច្រើនពេកហើយឆ្នាំនឹង😭😭😭😭
YK
· 2020-04-14
-.-
Veata
· 2020-04-14
ពិតជាហានិភ័យខ្ពស់មែន
saroeun
· 2020-04-14
មិនគួរណាបណ្តោយឲ្យភ្លើងឆេះចឹងសោះ
Phearun
· 2020-04-14
គ្រោះថ្នាក់ណាស់
- 1
ទៅកាន់