
TNAOT News
· 2020-04-14
ថ្ងៃសង្ក្រាន្តឆ្នាំថ្មី នៅក្នុងប្រទេសថៃ ឆ្នាំនេះមិនមានការលេងបាញ់ទឹកអ៊ូអរដូចរៀងរាល់ឆ្នាំ
#រឿងនិទាន និងប្រលោមលោក# #សង្ក្រាន្តឆ្នាំថ្មី# #Covid-19# #ប្រជាជនថៃ# #កម្សាន្ត#
3269
ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅក្នុងប្រទេសថៃ គេនិយមហៅថាថ្ងៃសង្ក្រាន្តឆ្នាំថ្មី ដែលដូចសព្វដងជារៀងរាល់ឆ្នាំ ប្រជាជនថៃតែងតែប្រារព្វការបន់ស្រន់នៅតាមវត្តអារាមក៏ដូចជាអ្នកមានគុណនៅផ្ទះ និងមានការលេងល្បែងកម្សាន្តផ្សេងៗផងដែរ។ ដោយសារតែក្នុងឆ្នាំនេះ ជំងឺផ្លូវដង្ហើមថ្មីដែលហៅថា Covid-19 កំពុងរាតត្បាតពាសពេញបណ្ដាប្រទេសតូចធំនៅលើពិភពលោក។
ប្រទេសថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នបិទការចេញចូល១ខែពេញ ក្រោយពីមានករណីផ្ទុះមេរោគ Covid-19 ខ្លាំងពេក។ នៅប្រទេសថៃមានអ្នកឆ្លងជំងឺនេះកើនដល់ ២៥៧៩ ករណីនិងស្លាប់កើនឡើងដល់ ៤០ នាក់ហើយគិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះដែរ ប្រទេសថៃ បានប្រកាសលើកថ្ងៃសង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួន ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសានេះ។ ការលើកថ្ងៃសង្ក្រាន្តនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការរីករាលដាល Covid-19 នៅក្នុងប្រទេស និងការឆ្លងជាសហគមន៍ តាមរយៈការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនទាំងនៅក្នុងស្រុក និងទៅក្រៅប្រទេស។
ដោយឡែកក្នុងឆ្នាំនេះវិញ មិនមានភាពអ៊ូអរកើតឡើងដូចរៀងរាល់ឆ្នាំនោះទេ ដែលកាលពីឆ្នាំមុនៗទៅប្រជាជនថៃនិយមលេងបាញ់និងបាចទឹកជាដើម ដោយក្នុងឆ្នាំនេះមានសភាពស្ងប់ស្ងាត់ដោយប្រជាជនថៃគ្រប់រូបបានប្រកាន់ពាក្យស្លោកមួយ នៅផ្ទះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់វីរុស Covid-19 ទាំងអស់គ្នា៕ អត្ថបទដោយ៖ ឧស្សាហ៍
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (7)
មិត្ត961024195
· 2020-04-14
nice
មិត្ត523938343
· 2020-04-14
yes, so good
Peou
· 2020-04-14
នៅប្រទេសថៃមានករណីនេះឆ្លងច្រើនណាស់
Chhaiya
· 2020-04-14
មិនធម្មតាទេ ឆ្នាំនេះស្ងាត់មែននៅបាងកក
Francisco
· 2020-04-14
នៅប្រទេសថៃឆ្លងច្រើនណាស់
Hengs
· 2020-04-14
ផ្អាកការជួបជុំមួយរយៈសិនទៅ ដើម្បីបញ្ជៀសការឆ្លង
Seyha
· 2020-04-14
ពិតជាស្ងប់ស្ងាត់មែន
- 1
ទៅកាន់