
TNAOT News
· 2020-04-16
នារីវៀតណាមម្នាក់ដួលសន្លប់បង្កឲ្យមានការភ្ញាក់ផ្អើល
#មន្ទីរពេទ្យ# #ដួលសន្លប់# #សង្គម# #នារីចិន# #ព័ត៌មានសង្គម#
4237
ភ្នំពេញ៖ នារីជនជាតិវៀតណាមម្នាក់ ត្រូវបានគេប្រទះឃើញដេកដួលសន្លប់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៍មាននៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសសង្ស័យ ជាអ្នកស្និទ្ធស្នាលជាមួយនារីជនជាតិខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៍ស ដឹកគ្នាមកអង្គុយនៅចំនុចកើតហេតុខាងលើ ហើយក៏បានឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមកក៏ឃើញបុរសខាងលើនោះ ជិះម៉ូតូចេញទៅបាត់តែម្នាក់ឯង ដោយទុកនាងឲ្យអង្គុយឳបបង្គោលភ្លើងម្នាក់ឯង បន្ទាប់មកស្រាប់តែ នារីរូបនោះដេកដួលសន្លប់ឈឹង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ កំពុងល្បាតតាមបណ្តោយផ្លូវ៣០ម៉ែត្រក្បែរន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅកាន់មន្ទីរពេទ្យឯកជនសួគា៍ដើម្បីឲ្យដឹកនារីរងគ្រោះខាងលើទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះដល់រូបនាង។
រយៈពេលជិតមួយម៉ោងមិនឃើញរថយន្តសាមុយឯកជន ឬមន្ទីរពេទ្យរដ្ឋណាមកដឹកនារីជនជាតិយកទៅធ្វើការសង្គ្រោះនោះទេ ដោយមន្ទីរពេទ្យឯកជនរុញដាក់ ទៅមន្ទីរពេទ្យរដ្ឋ ជាងកន្លះម៉ោងក្រោយពេលសន្លប់នារីជនជាតិវៀតណាមខាងលើនេះបានក្រោកឡើងដើររកម៉ូតូកង់៣ជិះទៅកាន់មន្ទីរពេទ្យដោយខ្លួនឯងតែម្តងទៅ។
ជុំវិញរឿងនេះដែរ មហាជនបានលើកឡើងថា កន្លងមកគេសង្កេតឃើញថា រថយន្តសង្គ្រោះបន្ទាន់តែងរហ័សក្នុងការចេញមកដឹកយកអ្នកជំងឺ ប៉ុន្តែក្នុងករណីនារីដួលសន្លប់ខាងលើ បែជាមិនមានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យណាមួយចេញមកដឹកយកអ្នកជំងឺទៅមន្ទីរពេទ្យឡើយ៕ ដោយ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អគ្គិភ័យលេបត្របាក់វត្តអារាមមួយកន្លែង នៅខេត្តឈៀងម៉ៃ ប្រទេសថៃរងការខូចខាតស្ទើទាំងស្រុង

ជំងឺខ្លាញ់រុំថ្លើម គឺជាហានិភ័យនៃជំងឺមហារីកថ្លើម

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានចោទប្រកាន់ដោយគ្មាមូលដ្ឋានច្បាស់លាស់មកកាន់កម្ពុជា

គម្រោងអភិវឌ្ឍន៍ធំៗ០២ កំពុងបង្ហាញសក្តានុពលក្រុងព្រះសីហនុជាទីតាំងទាក់ទាញ វិនិយោគគិនជាតិ និងអន្តរជាតិ

យោបល់ទាំងអស់ (7)
Agenda
· 2020-04-16
តាមប្រភពច្បាស់ការ បានឲ្យដឹងថា ស្រ្តីខាងលើគឺជាជនជាតិវៀតណាម មិនមែនជនជាតិចិនទេ
Sela Akara
· 2020-04-16
ខ្លាចថាជំងឺសព្វងៃ
Sophal
· 2020-04-16
ស្រីស្អាតផង
Nov
· 2020-04-16
អុញ
Chester
· 2020-04-16
ទីច កូវីដទៅ
Veha
· 2020-04-16
ចុម
មិត្ត837866161
· 2020-04-16
Good
- 1
ទៅកាន់