
TNAOT News
· 2020-04-18
ផ្ទុះគ្រាប់បែកនៅជិតទីតាំងទ័ពអាកាសរបស់រុស្ស៊ី នៅប្រទេសស៊ីរី
#ទាហាន# #ស៊ីរី# #រុស្ស៊ី# #សង្គម# #តួកគី# #វាយប្រហារ# #នយោបាយជាតិ#
644
សារព័ត៌មាន ANTD នៅថ្ងៃទី១៨ ខែមេសា បានផ្សាយថា មានការផ្ទុះគ្រាប់បែកទ្រង់ទ្រាយធំ នៅជិតទីតាំងទាហានអាកាសរុស្ស៊ី ស្ថិតនៅទីក្រុង Kamyshly ភាគខាងជើង ប្រទេសស៊ីរី។
ប្រភពព័ត៌មាន បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនៅពេលថ្ងៃនេះ នៅមិនទាន់មានព័ត៌មាន ស្តីពី អ្នកស្លាប់និងរបួសនៅឡើយ។ ប៉ុន្ដែបើតាមការស្រាវជ្រាវ បានឲ្យដឹងថា ការបំផ្ទុះខាងលើនេះ គឺជាការវាយប្រហារភេរវកម្ម បង្កឡើងដោយក្រុមភេរវករជិតស្និទ្ធនឹងប្រទេសតួកគី ដើម្បីបង្កអសន្តិសុខ និងភាពចលាចលក្នុងតំបន់។
សូមបញ្ជាក់ផងដែរថា ទីតាំងទាហានអាកាសរុស្ស៊ីដែលរងការវាយប្រហារនោះ គឺជាទីតាំងដ៏ធំបំផុតរបស់រុស្ស៊ី នៅក្រៅប្រទេស។ មកទល់ពេលនេះ កម្លាំងទាហានរុស្ស៊ី មិនទាន់ប្រតិកម្ម ជុំវិញការវាយប្រហារខាងលើនោះឡើយ។
ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើង ក្នុងពេលទាហានតួកគី បើកការវាយប្រហារទៅលើទីតាំងទាហានជនជាតិ Kurd គឺក្រុម SAA និង YPG ស្ថិតនៅភាគឦសាន នៃប្រទេសស៊ីរី។ បើទោះជាមានបទឈប់បាញ់គ្នាក្ដី ប៉ុន្តែតួកគីបានបំពានបទឈប់បាញ់ជាបន្តបន្ទាប់ ហើយតួកគីតែងតែវាយប្រហារទៅលើក្រុមទាហានជនជាតិ Kurd នៅខេត្ត Al-Hasakah និង Al-Raqqa៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

គ្រោះកើតព្រោះមាត់ ដោយសារតែការពោលពាក្យទាំង៥យ៉ាងនេះចេញទៅ

ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥

វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

យោបល់ទាំងអស់ (0)