
TNAOT News
· 2020-04-22
សេតវិមាន បញ្ឈប់ចេញកាតបៃតងឲ្យជនអន្តោប្រវេសន៍ ចូលទឹកដីអាមេរិក ៦០ថ្ងៃ
#ដូណាល់ ត្រាំ# #កាតបៃតង# #សង្គម# #ជនអន្តោប្រវេសន៍# #នយោបាយជាតិ#
1156
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា សេតវិមាននឹងបញ្ឈប់ការចេញកាតពណ៌បៃតងដល់ជនអន្តោប្រវេសន៍ ឲ្យចូលទឹកដីអាមេរិករយៈពេល៦០ថ្ងៃ ។ ខណៈនេះដែរ អាមេរិកក៏ប្រកាសកំពុងបន្តអនុញ្ញាតឲ្យពលករកាន់ទិដ្ឋាការមិនមែនជាអន្តោប្រវេសន៍ ជាបណ្តោះអាសន្នចូលក្នុងប្រទេសនេះ ។
ក្នុងពេលសង្ខេបព័ត៌មាន នៅសេតវិមាន លោកប្រធានាធិបតី ត្រាំ បានថ្លែងថា «ខ្ញុំនឹងចេញការផ្អាកជាបណ្តោះអាសន្នជនអន្តោប្រវេសន៍ចូលមកកាន់ទឹកដីអាមេរិក» ។ លោក ត្រាំ បានសង្ខេបព័ត៌មានពាក់ព័ន្ធកង្វះការងារ ខណៈដែលកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (Covid-19) ឆ្លងរាតត្បាត។
លោកប្រធានាធិបតី ត្រាំ បានថ្លែងថា «តាមរយៈការផ្អាកនេះ យើងនឹងជួយដល់ពលរដ្ឋអាមេរិកដែលអត់ការងារធ្វើនោះឲ្យមានការងារធ្វើជាដំបូងគេ ។ វាអាចជារឿងខុសឆ្គងរបស់ខ្ញុំ ដោយជំនួសការងារទាំងនោះឲ្យដល់ពលករអន្តោប្រវេសន៍មកពីខាងក្រៅ » ។
លោក ដូណាល់ ត្រាំ បានថ្លែងថា ពលករកសិដ្ឋានតាមរដូវកាល អាចនឹងរងផលប៉ះពាល់ដោយសារតែវិធានការនេះ ។ លោកបន្ថែមថា ក្រុមមេធាវីកំពុងធ្វើការឲ្យបានលម្អិត និងសម្រេចចុងក្រោយ ពាក់ព័ន្ធបទបញ្ជាប្រតិបត្តិការនេះ ។ «យើងទំនងជាចុះហត្ថលេខានៅពេលស្អែក»។
បទបញ្ជាប្រតិបត្តិការនឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង មានដូចជាការរឹតបន្តឹងការធ្វើដំណើរទៅដល់ក្រុមពលរដ្ឋនៅប្រទេសទាំងឡាយ និងក្រុមអ្នកកាន់សាសនាជាដើម ។ វិធានការទាំងឡាយនោះ នឹងនាំឲ្យមានចលាចលនៅបរទេស និងនៅតាមអាកាសយានដ្ឋានរបស់អាមេរិក ។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ លោកបានប្រកាន់ជំហររឹងមាំទៅលើជនអន្តោប្រវេសន៍ និងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ដោយក្នុងនោះ មានការចេញវិធានការដ៏ចម្រូងចម្រាស់ កសាងជញ្ជាំងព្រំដែន ជាពិសេស ជញ្ជាំងព្រំដែននៅភាគខាងត្បូងជាមួយម៉ិកស៊ិក ដើម្បីទប់ស្កាត់កុំឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ចូលទឹកដីអាមេរិកបាន ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
មិត្ត476748399
· 2020-04-24
Hi
Kakda
· 2020-04-22
ចាំមើល លែងឲ្យចូលរហូត
Noreaksey
· 2020-04-22
អាមេរិកនេះ យ៉ាប់ ចង់ធ្វើអីធ្វើហ្នឹង
krip
· 2020-04-22
ផ្អាកចឹងមិនប៉ះពាល់ច្រើនទេឬ
- 1
ទៅកាន់