បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-29

COVID-19 ៖ បារាំងស្លាប់កើនឡើងជិត ២៤ ០០០ នាក់ ខណៈពិភពលោក បាត់បង់ជីវិត ២១៣ ៨២៤ នាក់

#COVID-19# #ពិភពលោក# #បារាំង# #សុខភាព# #ជំងឺ#

10349

តាមការចេញផ្សាយ​របស់ប្រភពព័ត៌មានរ៉យទ័រ​ បានអះអាងថា កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) បានសម្លាប់ពលរដ្ឋ​ នៅប្រទេសបារាំង ជិត ​២៤ ០០០ នាក់ គិតត្រឹមថ្ងៃទី​២៨ ខែ មេសា ឆ្នាំ២០២០ ។ 

នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានលម្អិត​អំពីផែនការ​រដ្ឋាភិបាល​ នៅក្នុងការ​ចាប់ផ្តើមបន្ធូរបន្ថយ​ការចាក់សោ ឬបិទប្រទេស​ ដែលចាប់ផ្តើម ​តាំង​ពីថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២០ ដើម្បី​ទប់ស្កាត់​ការឆ្លងរាតត្បាត​ពីវីរុស​​កូវីដ​១៩នោះផងដែរ ។ 

នាយករដ្ឋមន្ត្រីបារាំង​ បានថ្លែងថា ប្រទេសបារាំង​ដែល​មានពលរដ្ឋបាត់បង់ជីវិត​ច្រើន​បំផុត​លំដាប់​ទី​៤​ នៅលើលោក ដោយសារតែវីរុសនេះ។ បារាំងអាចនឹងធ្វើព្រាងគោលការណ៍ថ្មីមួយ​ ដើម្បី​ធ្វើតេស្ត​​ COVID-19​ ចាប់ពីថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២០ នៅពេលដែល​មាន​ការចាប់​ផ្តើម​បន្ធូរបន្ថយ​​ការ​រឹតបន្ដឹង​ច្បាប់ចាក់សោ ឬបិទប្រទេសនោះ។ 

ប៉ុន្តែទោះបីយ៉ាងណា លោកនាយករដ្ឋមន្ត្រី​ បានព្រមានថា អាជ្ញាធរ​អាចនឹងប្តូរទិសដៅ​ បើសិន​ចំនួន​ប្រចាំថ្ងៃ​​ កើនឡើង​លើស ៣ ០០០ ករណី​ជាថ្មី ដូចកាលពីថ្ងៃចន្ទ​កន្លងទៅនេះ។ 

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបារាំង​ បានបញ្ជាក់ថា ករណីថ្មី​មាន ១ ៥២០ នាក់ ធ្វើឲ្យប្រទេសនេះ​មានអ្នកផ្ទុកវីរុស សរុបកើនដល់ ១២៩ ៨៥៩នាក់ ។ ក្នុងអំឡុងពេល​១៥ថ្ងៃកន្លងទៅនេះ ករណី​ប្រចាំថ្ងៃ កើនឡើង​ជាង ៣ ០០០ ករណី​មានចំនួន​២ដង ខណៈក្រៅពីនោះ គឺកើនឡើងជាង​២ ០០០ ករណី​ ប្រចាំថ្ងៃដែលបានកត់ត្រា ។ 

សរុបមក តួលេខអ្នកជំងឺ​នៅក្នុងប្រទេស​បារាំង មាន ១២៩ ៨៥៩ នាក់ ក្នុងនោះបាត់បង់ជីវិត ២៣ ៦៦០ នាក់ និង​ ៤៦ ៨៨៦ នាក់បានជាសះស្បើយ ។ 

គួរបញ្ជាក់ថា វីរុស​កូវីដ១៩ នៅទូទាំងពិភពលោក​បានឆ្លង​សរុប ៣ ០៨៣ ៤៦៧ នាក់ ក្នុងនោះ​បាត់បង់ជីវិត ២១៣ ៨២៤ នាក់ និង ៩១៥ ៩៨៨ នាក់បានជាសះស្បើយ ។ ជំងឺនេះ​បាននិង​កំពុង​ឆ្លងនៅលើដែនដី និងប្រទេស សរុប​២២៥ ហើយ​អាមេរិក​ជាប្រទេស​រងគ្រោះខ្លាំងជាង​គេបំផុត ៕ ប្រែសម្រួលដោយ៖ thach yat

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (67)

មិត្ត728568103

· 2020-05-12

😎😎😎😎😊😉😊😋😋😋

Classic018

· 2020-05-12

ចុច Like ឥឡូវ អ្នកនឹងទទួលបានពន្ទុបន្ថែមភ្លាម 👍👍

Classic018

· 2020-05-12

ចុច Like ឥឡូវ អ្នកនឹងទទួលបានពន្ទុបន្ថែមភ្លាម 👍👍

Game DLS21

· 2020-05-10

😮

មិត្ត950803333

· 2020-05-08

ច្រើនដែលតើ

Bopha Mach

· 2020-05-08

កូវីដអើយ យើងស្អប់ឯងណាស់ ព្រោះតែឯងធ្វើអោយគេភ័យខ្លាចទូលទាំងពិភពលោក😢

veasna 168

· 2020-05-08

ដកតាមវីងគាថាមានលុយតែ១ដុល្លាតែលុយនៅក្នុងគណនីមានជាង១០០ដុល្លាក្រែងលូខាងក្រុមហ៊ុនលួចដកទេដឹង

CHOT CHANNY

· 2020-05-05

👍

Chanthou Buon

· 2020-05-05

good

មិត្ត970125775

· 2020-05-05

😢😥

បងសល់មិត្ត236574803

· 2020-05-04

😊😊😊😊

veasna 168

· 2020-05-04

Hi

SOPHATKSN

· 2020-05-04

😎😎

ID81888745

· 2020-05-03

😥😥😥😥

Meth II Meth

· 2020-05-03

😮

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់