
TNAOT News
· 2020-04-29
លោកគ្រូអ្នកគ្រូតាមសហគមន៍ ចុះផ្សព្វផ្សាយកម្មវិធីសិក្សាពីចម្ងាយ
#COVID-19# #ចំណេះដឹង# #លោកគ្រូអ្នកគ្រូ# #អ្នកអាណាព្យាបាល# #ការសិក្សាពីចម្ងាយ# #អប់រំ និងការងារ#
4038
ភ្នំពេញ៖ លោកគ្រូអ្នកគ្រូនៅតាមសហគមន៍ បានចុះផ្សព្វផ្សាយកម្មវិធីសិក្សាពីចម្ងាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដាក់កិច្ចការសម្រាប់សិស្សរៀននៅផ្ទះ និងអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជួយជំរុញកូនឱ្យរៀននៅផ្ទះដោយខ្លួនឯង ដើម្បីធានាបានថា សិស្សានុសិស្សនៅតែទទួលបានការអប់រំប្រកបដោយប្រសិទ្ធភាព បើទោះបីជាសាលារៀនត្រូវបានពន្យារពេលចូលរៀន ដោយសារជំងឺកូវីដ១៩ក្ដី។ នេះបើតាមហ្វេសប៊ុកក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។
ក្រសួងអប់រំ យុវជន និងកីឡា ទើបដាក់ចេញនូវសេចក្ដីណែនាំស្ដីពី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សានុសិស្សកម្រិតមត្តេយសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដើម្បីឱ្យសិស្សអាចបន្តរៀននៅតាមផ្ទះ ក្រោមការជួយសម្របសម្រួលពីមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន។
ទន្ទឹមនឹងនេះផងដែរនោះ ក្រសួងក៏កំពុងខិតខំប្រែង ព្រមទាំងសហការជាមួយដៃគូពាក់ព័ន្ធដើម្បីផលិតវីដេអូមេរៀន សម្រាប់បម្រើដល់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះផងដែរ សំដៅធ្វើយ៉ាងណាឱ្យការអប់រំប្រកបដោយសមភាព និងបរិយាបន្ន៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (14)
មិត្ត036371863
· 2020-05-01
🤗🤗🤗
Saray Phan
· 2020-05-01
good
LAIKO ONLINE T4
· 2020-04-30
ល្អណាស់
Keang Seyha Official
· 2020-04-30
ផ្សាយទៅទើបពួកគាត់ដឹង
មិត្ត208168557
· 2020-04-30
wow
ID77633436
· 2020-04-29
ល្អតើ
ID76980550
· 2020-04-29
Good
ផុន សីហៈ Phon Seyhak
· 2020-04-29
សូមប្រុងប្រយ័ត្នផង
Pisey trip
· 2020-04-29
ស្មារតីមនសិការរបស់គ្រូបង្រៀននៅតែមានសូមអរគុណដល់លោកគ្រូដែលតែងតែផ្ដល់ចំណេះដឹងដល់កូនកូនជំនាន់ក្រោយ
Senvisoung
· 2020-04-29
ល្អណាស់
ធីតា sweet girl
· 2020-04-29
good
Linda ❤️
· 2020-04-29
បើបង្រៀនតាមសហគមន៍ចឹងបង្រៀននៅសាលាម៉ងទៅ
KUNG PHON
· 2020-04-29
បើបង្រៀនតាមសហគមន៍ចឹងបង្រៀននៅសាលាម៉ងទៅ
ID77085359
· 2020-04-29
ផ្សាយច្រេីនបានល្អ
- 1
ទៅកាន់