
ទសប៉ាកកា
· 2020-04-29
ភាពស្ងៀមស្ងាត់របស់មនុស្សស្រីមានពីរប្រភេទ
#រឿងនិទាន និងប្រលោមលោក# #អារម្មណ៍# #កម្សាន្ត# #ហាមឃាត់ខ្លួនឯង# #ស្ងៀមស្ងាត់#
23571
មិនមែននៅសុខៗក៏ស្ងៀមស្ងាត់បែបនេះទេ។ វាមានដើម មានហេតុ និងមានផលរបស់វា។ តែវាក៏មិនពិបាកយល់ដែរ គឺច្រើនតែមានមូលហេតុ ២សំខាន់ប៉ុណ្ណោះ។
១. ស្ងៀមស្ងាត់ព្រោះអត់ទ្រាំ
មនុស្សស្រី មិនថាក្នុងរឿងមនោសញ្ចេតនាឬ គ្រួសារ នាងជាមនុស្សដែលពូកែទ្រាំ និងអន់ធន់ខ្លាំងបំផុត។ វាប្រហែលជាជំនាញពីកំណើតរបស់មនុស្សស្រីដែលតម្រូវអោយនាងត្រូវហាមឃាត់ខ្លួនឯងក្នុងការប្រតិកម្មលើអ្វីមួយតាមតែអំពើចិត្ត។ មនុស្សស្រីតែងប្រើអារម្មណ៍ច្រើនជាងមនុស្សប្រុស ហេតុដូចនេះហើយ ជម្រើសដ៏ល្អបំផុតរបស់មនុស្សស្រីគឺហាមឃាត់ខ្លួនឯងក្នុងការបញ្ចេញប្រតិកម្មណាមួយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងនាងនិងអ្នក ឬមួយក៏គ្រួសារ។ ហេតុនេះ បើនាងស្ងៀមស្ងាត់បានន័យថានាងកំពុងហាមឃាត់ចិត្តខ្លួនឯងកុំអោយធ្វើរឿងអ្វីមួយតាមអារម្មណ៍មិនល្អមួយពេលៗរបស់ខ្លួន ព្រោះខ្លាចជួបរឿងស្តាយក្រោយ ខ្លាចខ្លួនឯងធ្វើអីមួយអោយទៅជាកំហុសដែលមិនអាចស្រោចស្រង់បាន។
ដូចនេះអ្នកអាចមានជម្រើស២ ដែរដើម្បីកែប្រែស្ថានភាពនេះ៖
- ទុកអោយនាងស្ងប់ចិត្តដោយខ្លួនឯង ហើយនិយាយពាក្យល្អៗទៅកាន់នាង
- ធ្វើល្អដាក់នាង តែមិនចាំបាច់សួរនាំច្រើន
២. ស្ងៀមស្ងាត់ព្រោះឆ្អែត
បើឆ្អែតចិត្តហើយ ពិតជាពិបាកស្រោចស្រង់វិញណាស់! ក្នុងកាលៈទេសៈបែបនេះ មនុស្សស្រីផ្តើមញញឹមលែងចេញហើយ លេងចង់មាត់ក ឬស្តីរកអ្នកណា។ ហើយសកម្មភាព និងទម្លាប់ប្រចាំថ្អៃក៏ធ្លាក់ចុះ សូម្បីភាពស្រស់ស្រាយក៏បាត់បង់ដែរ។ ហេតុអីហ្ហេស? នាងប្រហែលជាឆ្អែតឆ្អន់នឹងទង្វើដដែលៗដែលអ្នកធ្វើអោយនាងឈឺចាប់ អ្នកអស់ចិត្តខ្វាយខ្វល់ពីអ្វីដែលនាងធ្លាប់រំពឹងគិត ប្តូរមកអោយខ្លួននាងវិញនៅអារម្មណ៍ទទេរស្អាត ស្ពឹកស្រពន់នឹងអារម្មណ៍សោកសៅ។
ដូចនេះអ្នកអាចមានជម្រើស២ ដែរដើម្បីកែប្រែស្ថានភាពនេះ៖
- បង្កើតទម្លាប់ស្និតស្នាលនិងផ្អែមល្ហែមដូចកាលដែលចាប់ផ្តើម
- ចំណាយពេលនៅតែពីរនាក់អោយបានច្រើន និងធ្វើអោយនាងយល់ថានាងសំខាន់សម្រាប់អ្នក
- ធ្វើអោយនាងរីករាយរាល់ថ្ងៃ
ថ្នមចិត្តគ្នាទៅវិញទៅមកណា៎ ទើបជីវិតគូមានសុភមង្គល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារ ៥ប្រភេទ ជួយកាត់បន្ថយខ្លាញ់រុំថ្លើម

មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ការជិះស្គីល្បឿនលឿនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូងរងា

ប្រុសៗរៀនបោះបង់ ៣ យ៉ាងនេះចោល បើអ្នកចង់បានជីវិតអារពាហ៍ពិពាហ៍ដែលពេញលេញ មានក្ដីសុខ និងសុភមង្គល

ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

យោបល់ទាំងអស់ (812)
កែវ ជា
· 2021-02-17
😊😊
MaLiKa Love
· 2021-02-14
មនុស្សស្រី មិនថាក្នុងរឿងមនោសញ្ចេតនាឬ គ្រួសារ នាងជាមនុស្សដែលពូកែទ្រាំ និងអន់ធន់ខ្លាំងបំផុត។ វាប្រហែលជាជំនាញពីកំណើតរបស់មនុស្សស្រីដែលតម្រូវអោយនាងត្រូវហាមឃាត់ខ្លួនឯងក្នុងការប្រតិកម្មលើអ្វីមួយតាមតែអំពើចិត្ត។ មនុស្សស្រីតែងប្រើអារម្មណ៍ច្រើនជាងមនុស្សប្រុស ហេតុដូចនេះហើយ ជម្រើសដ៏ល្អបំផុតរបស់មនុស្សស្រីគឺហាមឃាត់ខ្លួនឯងក្នុងការបញ្ចេញប្រតិកម្មណាមួយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងនាងនិងអ្នក ឬមួយក៏គ្រួសារ។ ហេតុនេះ បើនា
Sokoeun Single
· 2021-02-11
ថ្នមចិត្តគ្នាទៅវិញទៅមកណា៎ ទើបជីវិតគូមានសុភមង្គល
Vira Vivo
· 2021-02-11
😶😶😶
Chhoeurn Psd
· 2021-02-10
ឧបសគ្គជីវិត មិនមែនជាគ្រោះទុរភិក្សដែលចូលខ្លួនមកដើម្បីតែបំផ្លាញជីវិតនរណាម្នាក់ឡើយ តែវានេះហើយ ជាគ្រូវបង្វឹកដ៏ខ្លាំងបំផុតដែលដឹកនាំជីវិតយើងអោយកាន់តែប្រសើរឡើងនៅអនាគតខាងមុខ
រ៉ង រឺុម ព្រៃវែង
· 2021-02-09
😮😮😮😮😮
Keo chea
· 2021-02-09
😋😋😋
ចន្ទ័ ដារ៉ា
· 2021-02-08
😍😍😍😍
ហ៊ុលសុខកាន់
· 2021-01-28
😍😍😍😍😍😍
ជ័យ ធៀង
· 2021-01-24
👍👍
មិត្ត797739639
· 2021-01-18
good
Phum Ren
· 2021-01-17
😍😍😍😍😍
Slim isad
· 2021-01-14
ត្រូវហើយ
មិត្ត417072378
· 2021-01-14
👍👍
មិត្ត587361383
· 2021-01-11
hi
- 1
- 2
- 3
- 4
- 5
- 6
- 53
ទៅកាន់