
TNAOT News
· 2020-04-29
យន្តហោះចម្បាំងអង់គ្លេស ហោះស្ទាក់យន្តហោះទម្លាក់គ្រាប់រុស្ស៊ី
#អង់គ្លេស# #រុស្ស៊ី# #សង្គម# #យន្ដហោះទម្លាក់គ្រាប់បែក# #ន័រវ៉ែស# #នយោបាយជាតិ#
9743
យន្តហោះចម្បាំងរបស់កងកម្លាំងជើងអាកាសអង់គ្លេស បានហោះហើរស្ទាក់យន្តហោះរុស្ស៊ី២គ្រឿង ដែលបានហោះចូលកៀកដែនអាកាសរបស់ន័រវ៉ែស។ ក្រសួងការពារជាតិអង់គ្លេសប្រកាសដូច្នេះ បន្ទាប់ពីសកម្មភាពបានកើតឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។
ប្រភពព័ត៌មាន Sky បានផ្សាយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០២ ថា យន្តហោះប្រតិកម្មរហ័ស (QRA) អមដោយយន្តហោះចាក់ប្រេង បានហោះចេញពីមូលដ្ឋានជើងអាកាស RAF Brize Norton ស្ថិតនៅក្នុងតំបន់ Oxfordshire ។ ដោយមានការសហការជាមួយកងកម្លាំងជើងអាកាស នៃប្រទេសន័រវ៉ែសផង ក៏បានជួបប្រទះជាមួយយន្តហោះរុស្ស៊ី Tu-142 'BEAR-F ដែលស្ថិតនៅលើដែនអាកាសអន្តរជាតិ ពីលើដែនសមុទ្រប្រទេសន័រវ៉ែស និងសមុទ្រខាងជើង។
គួរបញ្ជាក់ថា ការហោះហើររបស់រុស្ស៊ី នៅពេលនេះបានរងនូវការថ្កោលទោស ដោយសារចំពេលគ្រប់គ្នា ជាប់រវល់នឹងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត ។
លោក Marshal Mike Wigston នាយអគ្គសេនាធិការចម្រុះ និងជាមេបញ្ជាការកងកម្លាំងជើងអាកាសអង់គ្លេស បានថ្លែងថា ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកសេសសល់ពីសម័យសង្គ្រាមត្រជាក់របស់រុស្ស៊ីនេះ មិនបានគោរពទៅតាមបទបញ្ជាការចរាចរណ៍លើដែនអាកាសអន្តរជាតិនោះឡើយ។ នេះជាគំរាមកំហែងដល់យន្តហោះស៊ីវិល និងយន្តហោះយោធាផងដែរ។
ប្រភពបន្តថា ក្រោយពីការហោះស្ទាក់របស់យន្តហោះចម្បាំងអង់គ្លេសនោះមក ទបយន្តហោះទម្លាក់គ្រាប់រុស្ស៊ីទាំង២គ្រឿងនោះបានហោះចេញទៅបាត់។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុននេះ យន្តហោះរុស្ស៊ី បានចូលកៀកដែនអាកាសគ្រប់គ្រងដោយអង់គ្លេស ហើយនាំឲ្យមានការហោះស្ទាក់ និងបណ្តេញចេញពីយន្តហោះចម្បាំងអង់គ្លេសផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជីវិតរបស់អ្នកបើបានជួបនឹងមនុស្ស៥ប្រភេទនេះ អាចជួយកែប្រែវាសនារបស់អ្នកឱ្យល្អបាន

ហេតុផលទាំង ៧ យ៉ាងនេះហើយ ដែលធ្វើឱ្យស្រីៗសម័យនេះ កាន់តែខ្លាចជីវិតគូ មិនចង់រៀបការ

ខែកញ្ញាផ្លាស់ប្ដូរលាភសំណាង ! សម្រាប់អ្នកឆ្នាំទាំង ៣ លាភជ័យខ្លាំង កាន់តែសម្បូរបែប យីអ៊ុនស្ទុះឡើងកាន់តែខ្ពស់

អនុវត្តន៍គោលការណ៍ទាំង ៣ ជួយឱ្យជីវិតបានស្ងប់សុខ និងកាន់តែល្អប្រសើរ

យោបល់ទាំងអស់ (0)