
TNAOT News
· 2020-04-30
ការលាលែងពីតំណែងទីប្រឹក្សាសុខាភិបាលរបស់លោក ត្រាំ មិនពាក់ព័ន្ធកូវីដ១៩ឡើយ
#ដូណាល់ត្រាំ# #សុខាភិបាល# #ទីប្រឹក្សា# #សង្គម# #ព័ត៌មានសង្គម# #លាលែងពីតំណែង#
2788
ទីប្រឹក្សាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបន្ទុកសុខាភិបាល លោក Joe Grogan បានប្រកាសពីគម្រោងលាលែងពីតំណែង តាំងពីចុងឆ្នាំ២០១៩ មកម៉្លេះ ដោយលោកបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២០ លោកនឹងលាលែងចេញពីតំណែង។
ប៉ុន្តែការលាលែងតំណែង នៅពេលនេះបង្កឲ្យមានការមន្ទិលសង្ស័យពីវិវាទ ពាក់ព័ន្ធនឹងបញ្ហាសុខាភិបាល ក្នុងពេលកំពុងរងការវាយលុក ដោយកូវីដ១៩។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបញ្ជាក់ថា ការមិនចុះសម្រុងនឹងគ្នាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទើបធ្វើឲ្យលោក Joe Grogan លាលែងចេញពីតំណែង។
លោក Joe Grogan បានលើកឡើងថា លោកបានក្លាយជាទីប្រឹក្សាសុខាភិបាល របស់លោក ត្រាំ នៅឆ្នំា២០១៧ ហើយមុនពេលចូលធ្វើការ លោកបានសន្យាជាមួយភរិយាថា លោកនឹងធ្វើការតែ២ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែពេលនេះបានឈានចូលឆ្នាំទី៤ហើយ ល្មមដល់ពេល លោកត្រូវសម្រាកហើយ។
បើតាមគម្រោង លោក Joe Grogan នឹងបញ្ចប់ការងារ នៅសេតវិមាន ចាប់ពីថ្ងៃទី២៤ ខែឧសភា ។ លោកសង្ឃឹមថា នៅពេលលោកចាកចេញពីតំណែង ពេលនោះកូវីដ១៩ ក៏នឹងថយចុះខ្លាំង នៅទឹកដីអាមេរិក ផងដែរ៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)