បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-04-30

ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ខណៈជិះម៉ូតូទៅបុកឃឿនផ្លូវត្រូវរថយន្តកិនបន្ថែម

#ដួលម៉ូតូ# #សង្គម# #ស្លាប# #បុកឃឿន# #តារាខ្មែរ#

5054

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយពេលជិះម៉ូតូបុក ជាមួយនិងឃឿនពុះចែកទ្រូងផ្លូវខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតកិនបែកក្បាលស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែន ជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគី LET ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1 HB 6666 ជិះឌុបគ្នាទិសដៅពី លិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកជាមួយ និងឃឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចូលក្រោម កង់រថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរ ទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិច បានកិនជនរងគ្រោះស្លាប់ភ្លាមៗម្នាក់ ចំណែកម្នាក់ទៀតរងរបួសបែកក្បាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្រ្គោះ។ ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ និងចរាចរណ៍ក្រុង ចុះមកវាស់វែង និងជួយសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុបន្ទាប់ពីធ្វើការវាស់ វែងរួចសមត្ថកិច្ចក៏បានយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំណែកសពរងគ្រោះ សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស