
TNAOT News
· 2020-05-01
អ៊ីស្រាអែលផ្តើមប្រតិបត្តិការវាយប្រហារចូលខាងត្បូងស៊ីរី
#ស៊ីរី# #ឧទ្ធម្ភាគចក្រ# #សង្គម# #អ៊ីស្រាអែល# #វាយប្រហារ# #នយោបាយជាតិ#
6092
ឧទ្ធម្ភាគចក្ររបស់កងកម្លាំងយោធាអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការវាយប្រហារ ចូលលើទឹកដី ភាគខាងត្បូង ប្រទេសស៊ីរី ។
ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានផ្សាយដូច្នេះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលសារព័ត៌មានស៊ីរី បានពិពណ៌នាថា «ជាការឈ្លានពានរបស់អ៊ីស្រាអែល ចូលមកលើដែនអាកាសលីបង់» ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច៣នាក់ ។
ឧទ្ទម្ភាគចក្រអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ពីជ្រោយគ្រប់គ្រង Golan Heights ដោយគោលដៅទៅភាគខាងត្បូងស៊ីរី ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន SANA។ប្រភពបន្ដថា ការវាយប្រហារនេះ ធ្វើឲ្យខូចខាតមានកម្រិតតិចតួច តែមិនបណ្តាលឲ្យជនណាម្នាក់បាត់បង់ជីវិត ។
ប្រភពដោយឡែកមួយផ្សេងទៀត បានផ្សាយថា គេបានឮសំឡេងផ្ទុះ នៅទីក្រុង Al Quneitra និងនៅទីក្រុង Daraa ភាគខាងត្បូងស៊ីរី ទីដែលក្រុមជីវពលលីបង់ហេបូឡា និងកងកម្លាំងឃឺដអ៊ីរ៉ង់ មានមូលដ្ឋាននៅទីនោះ ។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ប្រភព SANA បានផ្សាយថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានវាយស្ទាក់ចាប់បានមីស៊ីលជាច្រើនគ្រាប់ ដែលបានបាញ់ប្រហារដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF)។
ទីក្រុងដាម៉ាកាស បានចោទប្រកាន់អ៊ីស្រាអែល ជាច្រើនលើកច្រើនសា ពីការវាយប្រហារឆ្មក់តាមដែនអាកាសដ៏ងងើលខុសច្បាប់ទៅលើទឹកដីសាធារណរដ្ឋអារ៉ាប់មួយនេះ ។ ស៊ីរីបានអំពាវនាវដល់សហគមន៍អន្តរជាតិ មេត្តាដាក់គំនាបទៅលើទីក្រុងតែលអាវីវ ពាក់ព័ន្ធអំពើទាំងនោះផង ។ អ៊ីស្រាអែលប្រកាសទទួលស្គាល់ការវាយប្រហារតិចតួចប៉ុណ្ណោះ ក្នុងចំណោមការវាយប្រហារតាមដែនអាកាសទាំងនោះ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (32)
ព័ត៏មានទូទៅ
· 2020-05-01
😍😍😍😍
មិត្ត970125775
· 2020-05-01
wow
សុផល កូដ265327407
· 2020-05-01
ងាប់ហើយ
Suy Reasey
· 2020-05-01
😅😅😅😅😅
NyNyNy999
· 2020-05-01
Good
Raksmey09
· 2020-05-01
😔សាហាវណាស
ហ៊ាង ឧត្តម
· 2020-05-01
ល្អណាស់🤙😊
មិត្ត002465952
· 2020-05-01
😤😤😤
មិត្ត071256315
· 2020-05-01
😍😍😍😍😍
Sieng sothea
· 2020-05-01
😐😐😐
Sorn Tola
· 2020-05-01
ហេអីុស្រាអែលគេជឿជាក់ណាមួយគេមានខ្សែធំទៀត😂
មិត្ត011324499
· 2020-05-01
🙄🙄🙄
មិត្ត919602194
· 2020-05-01
មនុស្សជាអាវុធធំបំផុតសម្រាប់បំផ្លាញ់លោក
Rou sotheara
· 2020-05-01
Corona មិនទាន់ចប់ផងមកវៃគ្នាទៀត
Yorng Sa Rith
· 2020-05-01
🤗🤔😮😥
- 1
- 2
- 3
ទៅកាន់