
TNAOT News
· 2020-05-03
អ្នកទោស២នាក់ ធាក់ទ្វាររថយន្តរត់គេចខ្លួនដូចក្នុងភាពយន្ត
#រត់គេចខ្លួន# #សង្គម# #ខណ្ឌ៧មករា# #អ្នកទោស# #នយោបាយជាតិ#
7899
ភ្នំពេញ៖ ជនជាប់ចោទ២នាក់ធាក់ទ្វារថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា លោតចុះរត់គេចខ្លួនទាំដៃជាប់ខ្នោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧ និង៥០នាទី ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំនុចលើ ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានដឹកជនត្រូវចោទ ចេញពីអធិការដ្ឋាននគរបាលខណ្ឌ៧មករា តាមដីការបង្កាប់ឲ្យឃុំខ្លួនជនល្មើសទាំង២នាក់នៅពន្ធនាគារព្រៃស លុះដល់ពាក់កណ្តាលផ្លូវត្រូវជនជាប់ចោទទាំង២នាក់ ធាក់ទ្វាររថយន្តរបស់សមត្ថកិច្ចទាំងដៃជាប់ខ្នោះ លោតចុះពីលើស្ពានអាកាស៧មករា រត់គេចខ្លួនបាត់។
ភ្លាមនោះកម្លាំព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ ខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ឡោមព័ទ្ធ និងរុករកឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួន លុះនៅវេលាម៉ោង១១ និង២៥នាទី ថ្ងៃដដែលកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានស្រាវជ្រាវចាប់ជនជាប់ចោទម្នាក់ទៀត ដែលលាក់ខ្លួនពួនក្នុងផ្សារស៊ីធីម៉ល។
បច្ចប្ប្នន្នជនជាប់ចោទទាំង២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារព្រៃសរួចរាល់ហើយ៕ ដោយ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (45)
Sok Kea ID 096 29
· 2020-05-06
មកពីគាត់លេងហ្គេមចោសលួចឡានពេកហើយ
Phan touch
· 2020-05-05
wow សាហាវ ម្លេះ ដូចរឿងភាគ
មិត្ត239530770
· 2020-05-05
ហ៊ានម្លេះ
មិត្ត94248887
· 2020-05-04
ថាហើយថារត់ទៅណារួច គេចមិនផុតពីកណ្តាប់ដៃសម្ថកិច្ចទេ😍🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭
veasna 168
· 2020-05-04
Hi
THOEURN VUTHY
· 2020-05-04
កុគបាត់
Keang Seyha Official
· 2020-05-04
សំណាងចេះចាប់បានវិញ
Visay Fc
· 2020-05-04
😫
ផុន សីហៈ Phon Seyhak
· 2020-05-04
ដឹកអ្នកទោសយ៉ាងមិចអោយរត់រួច
វ៉ាន វាសនា
· 2020-05-04
Hi
ហ៊ាង ឧត្តម
· 2020-05-04
Wow wow 🤩
Meth II Meth
· 2020-05-04
😮
Maa Neii
· 2020-05-04
😲😲
អ៊ូ តង
· 2020-05-03
😍
ID77075691
· 2020-05-03
😶😶
- 1
- 2
- 3
ទៅកាន់