បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-07

អាមេរិក​ពិតជាមិនចង់ឲ្យចិនរីកចម្រើន ដោយរលូននោះឡើយ

#COVID-19# #សង្គម# #អាមេរិក# #ចិន# #នយោបាយជាតិ# #សង្គ្រាមត្រជាក់#

6507

នៅពេលសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន បានស្ងប់ស្ងាត់បន្តិច ដោយភាគីទាំងពីរបានព្រមព្រៀង ដំណាក់កាលទីមួយ ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ប៉ុន្តែភាពស្ងាប់ស្ងាត់នោះ មិនបានប៉ុន្មានផង ក៏ផ្ទុះឡើងកូវីដ១៩ ហើយរាលដាលជាសកល។ អាមេរិកបានចោទប្រកាន់​ និងទម្លាក់កំហុសទៅឲ្យចិន បើទោះជាស្ថាប័នកំពូលៗអន្តរជាតិ បានអះអាងថា កូវីដ១៩កើតចេញពីធម្មជាតិក្តី។

សកម្មភាពរបស់អាមេរិក ទៅលើចិន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន មិនទុកឲ្យចិនរីកចម្រើន ដោយរលូននោះឡើយ ព្រោះអាមេរិកបានគិតថា​ ចិនអាចដណ្តើមមហាអំណាចទីមួយរបស់អាមេរិក។ រហូតមកដល់ពេលនេះ ការប្រឈមមុខតានតឹងជាថ្មី រវាង អាមេរិក និងចិន ចាប់ផ្តើមចេញពីកូវីដ-១៩ ហើយភាពតានតឹងនេះកំពុងតែអាចប្រែក្លាយទៅជាសង្គ្រាមត្រជាក់ថ្មីថែមទៀតផង។

អាមេរិក កំពុងកៀរគរ និងអូសទាញសហគមន៍អន្តរជាតិ ឱ្យចោទប្រកាន់ចិនថា វីរុសកូវីដ-១៩ ចេញពីមន្ទីរពិសោធន៍របស់ចិន ។ រីឯ​សេតវិមាន បានជំរុញឲ្យបណ្តាក្រុមហ៊ុនអាមេរិកដកចេញពីចិន ឈប់ផលិតនៅទីនោះបន្ដ​ទៀត។ ​បើតាមសារ​ព័ត៌មាន​រ៉យទ័រ​ ក្រុម​ចារកិច្ចរបស់ក្រសួងសន្តិសុខជាតិអាមេរិក បានធ្វើឲ្យបែកធ្លាយព័ត៌មានថា ចិនបានលាក់​បាំងកូវីដ-១៩ដើម្បីផ្គត់ផ្គង់បរិក្ខារពេទ្យ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការផ្សះផ្សាទំនាក់ទំនង រវាងអាមេរិក និងចិន កាន់តែបាត់បង់ទៅ។ ចំណែកកិច្ចព្រមព្រៀង​ដំណាក់​កាលទីមួយលើវិស័យពាណិជ្ជកម្ម ក៏កំពុងតែប្រឈមនឹងការរលាយផងដែរ។

បើ​តាមការលើកឡើងរបស់លោក Shi Yihong អ្នកឯកទេស មកពីមហាវិទ្យាល័យ Rnmin និងជាទីប្រឹក្សា រដ្ឋាភិបាលចិន បានបញ្ជាក់​ថា អ្វីគ្រប់យ៉ាងដែលបាន និងកំពុងកើតឡើង កំពុងតែជំរុញឲ្យអាមរិក និងចិន ឈានចូលដំណាក់កាលសង្គ្រាមត្រជាក់ថ្មី។

ខុសប្លែកពីសង្គ្រាមត្រជាក់ រវាងអាមេរិក និងសូវៀត ហើយសង្គ្រាមត្រជាក់ថ្មី នាពេលនេះ គឺជាការប្រកួតប្រជែង និងឃ្លាត​ឆ្លាយពីគ្នា​យ៉ាង​ឆាប់រហ័សបំផុត ។ ទំនាក់ទំនងរវាង អាមេរិក និងងចិន បានឈានដល់ដំណាក់កាលបែកបាក់។

នៅពេល​នេះ រដ្ឋាភិបាលអាមេរិក បានប្រកាសថា ខ្លួននឹងបង្ហាញឲ្យពិភពលោកបានឃើញច្បាស់ថា កូវីដ-១៩ គឺពិតជាកើត​ចេញពីបន្ទប់​ពិសោធន៍របស់ចិន៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (36)

G Green ID77193839

· 2020-05-08

😂😂

Mahiek Sen

· 2020-05-08

សួស្តី

កូដណែនាំ 27740271

· 2020-05-07

😍😍

មិត្ត395836068

· 2020-05-07

good

ID190722172245357

· 2020-05-07

😊😊

បងសល់មិត្ត236574803

· 2020-05-07

😮😮😮😮

ID76840975

· 2020-05-07

🤣🤔

Lee Dalin

· 2020-05-07

😊😊😊

មិត្ត142474204

· 2020-05-07

😯😯😯😯😯

Eangkim00

· 2020-05-07

Hi

មិត្ត715001832

· 2020-05-07

🤔🤔🤔🤔🤔

មិត្ត078367524

· 2020-05-07

😂😁

ទឹកដោះ ឃ្មុំ

· 2020-05-07

😥

មិត្តថ្មី ហេង ហេង

· 2020-05-07

សង្រ្គាមពាណិជ្ជកម្មព្រោះតែចង់បានអំណាចលក្ខណៈសកល

MO SARUN

· 2020-05-07

អាមេរិចតាមលងចិនរហូតម៉ង

  • 1
  • 2
  • 3
ទៅកាន់

ការណែនាំពិសេស