
SaroeunPheara
· 2020-05-08
ផ្សារChatuchakដ៏ពេញនិយមនៅថៃនឹងបើកដំណើរនៅចុងសប្តាហ៍នេះហើយ
#ពាក់ម៉ាស់# #សង្គម# #ដំណើរការ# #ព័ត៌មានសង្គម# #ផ្សារ Chatuchak#
2120
ផ្សារ Chatuchak ជាផ្សារដែលជនជាតិថៃនិងបរទេសភាគច្រើនពេញនិយមទៅទិញឥវា៉ន់នឹងបើកជាថ្មីនៅចុងសប្តាហ៍នេះ ប៉ុន្តែភ្ញៀវទាំងអស់តម្រូវឱ្យគោរពគោលការណ៍រក្សាគម្លាត និងពាក់ម៉ាស់ជាចាំបាច់។
លោកស្រី Walaya Wattanarat អនុរដ្ឋលេខាធិការអចិន្រ្តៃយ៍នៃរដ្ឋបាលក្រុងបាងកក (BMA) បានឱ្យដឹងថា នៅចុងសប្តាហ៍នេះផ្សារ Chatuchak នឹងបើកពីម៉ោង ៥ ព្រឹកដល់ម៉ោង ៦ ល្ងាចដែលអនុញ្ញាតឱ្យហាងមួយចំនួនដូចជា ហាងលក់វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ សម្លៀកបំពាក់ អាហារ និងហាងលក់វត្ថុប្រើប្រាស់ចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ លោកស្រីបានបន្តថាសាលារាជធានីកំពុងតែរៀបចំវិធានការមួយចំនួនដូចជាការវាស់សីតុណ្ហភាពនៅតាមច្រកចូល ផ្តល់ជែលអនាម័យសម្រាប់ភ្ញៀវទេសចរទាំងអស់លាងដៃ និងការរក្សាគម្លាតពីគ្នា ហើយជាពិសេសបុគ្គលិកអនាម័័យនឹងរៀបចំសម្អាតបន្ទប់ទឹកសាធារណៈរៀងរាល់ ២ ម៉ោងម្តង។ ចំពោះតូបអាហារវិញលោកស្រី Walaya បានមានប្រសាសន៍ថា BMA កំពុងសង្កត់ធ្ងន់ទៅលើសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ប៉ុន្តែប្រសិនបើហាងមានទំហំធំល្មមនោះកន្លែងអង្គុយគឺតម្រូវឱ្យរក្សាគម្លាតពីគ្នាយ៉ាងតិច ១.៥ ម៉ែត្រ។
ហាងលក់សម្លៀកបំពាក់ ស្បែកជើង កាបូប និងរបស់របរផ្សេងទៀតត្រូវកំណត់ចំនួនអតិថិជនត្រឹម ៥ នាក់ក្នុងការទិញមួយដង ឬដប់នាក់សម្រាប់ហាងធំៗ ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (7)
មិត្ត418485240
· 2020-06-10
😅😅😅😅
USER_966254030
· 2020-05-10
Like all 😘 😘 😘
BORY ZIN
· 2020-05-10
yes
មិត្ត417744483
· 2020-05-10
😍😍😍
houn
· 2020-05-10
😮
ID190816277338238
· 2020-05-09
😊😊😊😊😊
HeaHeng
· 2020-05-09
😮😮😮😮😮
- 1
ទៅកាន់