
TNAOT News
· 2020-05-08
សម្តេច ហ៊ុន សែន៖ មិនត្រូវធ្វេសប្រហែស គិតថាជំងឺកូវីដ១៩ស្រាលឲ្យសោះ
#COVID-19# #សុខភាព# #សម្តេច ហ៊ុន សែន# #ជំងឺ# #ធ្វេសប្រហែស#
7843
ភ្នំំពេញ៖ ឆ្លៀតពេលនេះ ខ្ញុំសូមដាស់តឿននិងក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩។ ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថាជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជាឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់។ នេះបើតាមហ្វេសប៊ុក សម្តេច ហ៊ុន សែននៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ។
មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។ ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុងឬជនបទក្តី សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗអោយបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (38)
នៅសៀងហេង
· 2020-05-10
🤔🤔🤔
tuon phearom
· 2020-05-10
សុំឡាច១
នាងខ្ញុំឈ្មោះស្រីណេត
· 2020-05-10
😍😍😍😍😍😍😍
មិត្ត023656988
· 2020-05-10
😍😍😍
មិត្ត55826634
· 2020-05-10
សូមអរគុណ
Seangheng 9999
· 2020-05-10
😐😐😐
hemy 28769960
· 2020-05-10
😀😀
Det Bro YT
· 2020-05-10
hello
Phark Tra
· 2020-05-10
បងៗសុំឡាកម្នាក់មួយមក
Mr Darean
· 2020-05-10
ជាកាល្អណាស់
មិត្ត085992164
· 2020-05-10
ជំយើងរួមគ្នាប្រឆាំងមេរោគកូវិដ១៩ តាមការណែនាំរបស់ក្រសួងសុខភិបាល
chheave sotheary
· 2020-05-09
wow
មិត្ត897472971
· 2020-05-09
ចូលចិត្តអានសៀវភៅ🤫
ID77558865
· 2020-05-09
អរគុណដែលបានចែករំលែក
Cheetahswitch
· 2020-05-09
សុំមេដៃម្នាក់មួយមកណប់ចិត្ត😍
- 1
- 2
- 3
ទៅកាន់