បង្ហោះផ្សាយ

ខ្មែរ

ANARCHAK

· 2020-05-08

អានហើយ អ្នកនឹងលែងបោះវាចោលទៀត!

#គ្រាប់ធញ្ញជាតិ# #ចំណេះដឹង# #ចំណង់ចំណូលចិត្ត# #អប់រំ និងការងារ# #ស៊ីលីកា#

12626

តាមពិតទៅ នេះជាកញ្ចប់គ្រាប់ស៊ីលីកាដែលមានប្រយោជន៍ចំពោះផលិតផលដែលលោកអ្នកបានទិញនិងសម្ភារៈដទៃ ទៀតក្នុងជីវភាពប្រចាំថ្ងៃដូចខាងក្រោមនេះ៖

·       បើសិនលោកអ្នកដាក់កញ្ចប់គ្រាប់ស៊ីលីកានៅក្នុងកាបូបយួរដៃ ឬកាតាបនោះវាអាចបង្ការមិនឱ្យកាបូប ឬក៏កាតាប នោះធុំក្លិនមិនល្អបាន។ នេះក៏ដោយសារតែកញ្ចប់គ្រាប់ស៊ីលីកាអាចបង្ការមិនឱ្យមានការលូតលាស់ នូវបាក់តេរី ដោយសារភាពសើម។

·       បើលោកអ្នកដាក់កញ្ចប់គ្រាប់ស៊ីលីកានៅក្បែរគ្រាប់ធញ្ញជាតិឬគ្រាប់ពូជដំណាំនោះ វាអាចរក្សាគ្រាប់ទាំងនោះមិន ឱ្យរងភាពសើម ដែលអាចរក្សាគុណភាពរបស់វាបានយូរ។

  • កញ្ចប់គ្រាប់ស៊ីលីកាមានប្រសិទ្ធិភាពខ្ពស់ក្នុងការបង្ការមិនឱ្យសម្ភារៈសំណង់ដែលភាគច្រើនផលិតពីលោហៈ ទទួលរងនូវអុកស៊ីតកម្មបាន។
  • បើសិនជាទូដាក់ខៅអាវ ឬកន្សែងជូតខ្លួនរបស់លោកអ្នកមានកញ្ចប់គ្រាប់ស៊ីលីកា នោះទូនឹងមានសភាពស្ខួត ដែលរក្សាក្លិនល្អ មិនធុំក្លិនផ្អួរ។
  • អ្វីដែលពិសេសសម្រាប់បងប្អូនដែលជួបបញ្ហាទូរស័ព្ទចូលទឹក គឺគ្រាប់ស៊ីលីកាអាចប្រើជំនួសអង្ករ បានក្នុងការ សម្ងួតទូរស័ព្ទ ដោយគ្រាន់តែហែកកញ្ចប់គ្រាប់ស៊ីលីកាហើយរោយគ្រាប់ទាំងនោះទៅលើទូរស័ព្ទរបស់លោកអ្នក ហើយចំនួនគ្រាប់ស៊ីលីកាកាន់តែច្រើនវានឹងកាន់តែឆាប់ស្ងួត។
  • សម្រាប់មិត្តយុវវ័យដែលមានចំណង់ចំណូលចិត្តក្នុងការប្រើប្រាស់ម៉ាស៊ីនថតរូបក៏គួរតែរក្សាកញ្ចប់គ្រាប់ស៊ីលីកា ទុកក្នុងកាបូបម៉ាស៊ីនថតដើម្បីតែរក្សាម៉ាស៊ីនថត។ ហើយបើសិនលោកអ្នកសម្បូររូបថតដែលផ្ដិតចេញជាសន្លឹក កញ្ចប់គ្រាប់ស៊ីលីកាក៏អាចធានាបាននូវភាពយូរអង្វែងនៃការរក្សាទុករូបថតទាំងនោះ។

ជាចុងក្រោយសម្រាប់អ្នកបើកបររថយន្ដវិញ ការរក្សាទុកនូវកញ្ចប់គ្រាប់ស៊ីលីកា នៅខាងក្នុងរថយន្ដលើក្ដារខាង ក្រោមកញ្ចក់កន្លែងអ្នកបើកបរ អាចកាត់បន្ថយភាពស្រអាប់របស់កញ្ចក់រថយន្ដពេលមានភ្លៀងធ្លាក់។

លោកអ្នកក៏អាចច្នៃប្រយោជន៍របស់កញ្ចប់គ្រាប់ស៊ីលីកា ទៅតាមភាពច្នៃប្រឌិតរបស់ខ្លួន ហើយគួរប្រាកដថាកញ្ចប់ គ្រាប់ ស៊ីលីកាត្រូវបានរក្សាទុកឆ្ងាយពីក្មេងៗព្រោះវាអាចបណ្ដាលឱ្យក្មេងៗឈ្លក់ថប់ដង្ហើមបានបើសិន ជាពួកគេលេបវា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (501)

chhoueng mengly

· 2021-03-05

♥️

មិត្ត502281755

· 2021-03-05

🤔🤔🤔

មិត្ត408643335

· 2021-03-05

saer

ធីតា ផ្លិតដែក

· 2021-03-05

😍😍😍

មិត្ត587361383

· 2021-03-04

hi

មិត្ត398046598

· 2021-03-04

សប្បាយថាមានប្រយោជន៍ច្រើនយ៉ាង​ ទុកដាក់មិនបានប្រយ័ត្ន​ ក្មេងៗយកលេងច្រលំស្នានថាស្ករគ្រាប់ យកស៊ីលេងវីវរតាហ្​ង។ បើមានរក្សាទុកឲ្យផុតពីដៃក្មេងតូចៗជាទីស្រឡាញ់ណពចិត្តរបស់យើងផង។

មិត្ត557430158

· 2021-03-04

ប្រសើរណាស់

Vika Koko

· 2021-03-04

☺☺☺☺🙂🙂

Phumren

· 2021-02-27

😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍

Nov Sopheap

· 2021-02-27

👍👍👍

ID77446382

· 2021-02-16

មិនដែលដឹងសោះថាគ្រាប់ស៊ីលីកូនមានអត្ថប្រយោជន៍ច្រើនដល់ម្លឹង

មិត្ត293701632

· 2021-02-15

😍😍😍😍😍😍

កូដណែនាំ53909285

· 2021-02-12

👍👍👍👍

Sun Somphors

· 2021-02-09

So good 👍❤️

ID77023997

· 2021-02-08

😊😊😊

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 33
ទៅកាន់