
SaroeunPheara
· 2020-05-20
ថៃបានអនុញ្ញាតឱ្យសាច់ញាតិទៅសួរសុខទុក្ខអ្នកទោសបានចាប់ពីថ្ងៃទី១ ខែមិថុនា
#ពន្ធនាគារ# #ប្រទេសថៃ# #សង្គម# #អ្នកទោស# #នយោបាយជាតិ#
5458
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Somsak Thepsuthin បានមានប្រសាសន៍កាលពីថ្ងៃពុធថា ពន្ធនាគារនៅទូទាំងប្រទេសថៃនឹងអនុញ្ញាតឱ្យសាច់ញាតិទៅសួរសុខទុក្ខអ្នកទោសចាប់ពីថ្ងៃទី ១ ខែមិថុនា ប៉ុន្តែនាយកដ្ឋានតាមតំបន់នឹងសម្រេចចិត្តទៅតាមលទ្ធផលជាក់ស្តែងទៀត។
មុននេះក្រសួងយុត្តិធម៌បានហាមឃាត់សាច់ញាតិក្នុងការសួរសុខទុក្ខអ្នកទោសរហូតដល់ថ្ងៃទី៣១ ខែឧសភាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ លោក Somsak បានមានប្រសាសន៍ថា បញ្ហានេះត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៅក្នុងក្រសួងកាលពីថ្ងៃពុធ។
ច្បាប់នេះត្រូវបានគេឯកភាពថា នាយកដ្ឋានមានសិទ្ធកែតម្រូវនឹងត្រូវដាក់ចេញនូវលក្ខខណ្ឌយ៉ាងប្រុងប្រយ័ត្នសម្រាប់សាច់ញាតិដែលមកសួរសុខទុក្ខធ្វើតាមសេចក្តីប្រកាសដែលបានចេញនៅក្នុងខេត្តនីមួយៗទាក់ទងនឹងវិធានការគ្រប់គ្រងជំងឺឆ្លង។
រូបតំណាង
ពន្ធនាគារនីមួយៗត្រូវមានកន្លែងសមស្របសម្រាប់អ្នកសួរសុខទុក្ខ ហើយត្រូវគោរពតាមគោលការណ៍រក្សាគម្លាតរបស់រដ្ឋាភិបាល និងត្រូវកំណត់ចំនួនអ្នកមកលេងក្នុងមួយថ្ងៃឱ្យបានត្រឹមត្រូវ។ អ្វីដែលសំខាន់បំផុតនោះគឺលក្ខខណ្ឌត្រូវតែធានាថា នៅក្នុងពន្ធនាគារ មិនមានការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩នោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (55)
Dom373
· 2020-06-11
🙂🙂
0967293208
· 2020-06-11
😘😘😘😘😍
ID77067014
· 2020-06-10
😎😎😎😎
03150310
· 2020-06-10
😦😦😦😦😦😦
មិត្ត15991502
· 2020-06-10
Good
Phat Chanthon
· 2020-06-09
😍😍
មិត្ត55826634
· 2020-06-09
សូមអរគុណ
ID087219004
· 2020-06-08
OMG 😆
Sothea JR
· 2020-06-06
😱😱
កូដ97229554
· 2020-06-02
🙏
Gunnar
· 2020-06-02
😎😎😎😎😎
មិត្ត391297999
· 2020-06-01
Wow
Sieng sothea
· 2020-06-01
👍👍👍👍👍
មិត្ត937196390
· 2020-06-01
😮
មិត្ត54229419
· 2020-06-01
😎😎😎😎
- 1
- 2
- 3
- 4
ទៅកាន់