
TNAOT News
· 2020-05-21
កងទ័ពមួកខៀវកម្ពុជា ប្រចាំប្រទេសម៉ាលី ចំនួន៣រូបថ្មីទៀត បានឆ្លងវីរុសកូវីដ១៩
#COVID-19# #ប្រទេសម៉ាលី# #សង្គម# #កងទ័ពមួកខៀវកម្ពុជា# #នយោបាយជាតិ#
9034
ភ្នំពេញ៖ កងទ័ពមួកខៀវកម្ពុជា ប្រចាំប្រទេសម៉ាលី ចំនួន ៣រូបថ្មីទៀត បានឆ្លងវីរុសកូវីដ១៩ ខណៈពួកគេមានសុខភាពល្អជាធម្មតានោះទេ។ នេះបើយោងតាមលោក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង បានឱ្យដឹងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។
អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា កងទ័ពមួកខៀវកម្ពុជាចំនួន ៣ រូបថ្មីទៀត បានឆ្លងជំងឺកូវីដ១៩ នៅក្នុងតំបន់បេសកកម្ម នៃប្រទេសម៉ាលី ប៉ុន្តែសុខភាពរបស់ពួកគេមានសភាពល្អប្រសើរទេ ដោយមានការយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យជំនាញ នៅក្នុងប្រទេសម៉ាលី។
លោក ផល សាម៉ន ក៏បានបញ្ជាក់បន្ថែមទៀតថា កងទ័ពមួកខៀវកម្ពុជា ចំនួន ៣រូបនេះ ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីចូលរួមបេសកម្មបោសសំអាតជាតិផ្ទុះ ជាមួយកងទ័ពមួកខៀវ នៃប្រទេសមួយចំនួនទៀត៕ ដោយ៖ សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ

សញ្ញាទាំង ៤ បង្ហាញថា សំណាងកំពុងតែចូលមករកអ្នក

ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

ឆ្នេរបុរាណ ត្រូវបានបំផ្លាញដោយការផ្ទុះភ្នំភ្លើង Vesuvius នៅឆ្នាំ ៧៩មុនគ.ស បើកឡើងវិញ

យោបល់ទាំងអស់ (0)