បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-22

ការប្រឈមមុខតានតឹង រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន​ ធ្វើឲ្យក្តីសង្ឃឹមសន្តិភាពនៅមជ្ឈិមបូព៌ា​ត្រូវរលាយ

#ប៉ាឡេស្ទីន# #មជ្ឈិមបូព៌ា# #សង្គម# #សន្តិភាព# #អ៊ីស្រាអែល# #នយោបាយជាតិ#

2691

សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង អំពីគម្រោងដាក់បញ្ចូលតំបន់ភាគខាងលិច ជេរ៉ូសាឡឹម និងតំបន់ភ្នំ នៃប្រទេសហ្ស៊កដានី​( Jordan) នៅ​ក្នុងដែនអធិបតេយ្យស្របច្បាប់របស់អ៊ីស្រាអែល។ សកម្មភាព​ទាំងនេះ នឹងធ្វើឲ្យគម្រោងសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា នឹងត្រូវរលាយ​។

វិថីឆ្ពោះទៅរកសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា នឹងមានឧបសគ្គកាន់តែច្រើនឡើង​ ហើយនៅពេលនេះកាន់តែបាត់បង់ឱកាស ក្រោយពេលអ៊ីស្រាអែល និងប៉ាឡេស្ទីន ប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង​ឡើង។​ប្រធានាធិបតីប៉ាឡេស្ទីន ​​លោក​ Mahmoud Abbas កំពូងតែខិតខំស្វែងរកការគាំទ្រ ដាក់គំនាបទៅលើអ៊ីស្រាអែលឲ្យបញ្ឈប់គម្រោង​ពង្រីកទឹកដី ដោយខុសច្បាប់របស់ខ្លួន។

ជាមួយគ្នានេះដែរ មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ បានលើកឡើងថា អុីរ៉ង់នឹងគាំទ្រដល់ប្រទេសណា ដែលវាយប្រហារកម្ទេចអុីស្រាអែល ដើម្បីបញ្ចប់របបឈ្លានពាន។ មេដឹកនាំជាន់ខ្ពស់អ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រកាសថា ប្រទេសណា ឬក្រុមណាមួយ ធ្វើសង្គ្រាមវាយប្រហារអុីស្រាអែល គឺអុីរ៉ង់នឹងគាំទ្រទាំងអស់។

នៅលើបណ្តាញសង្គម លោក Ayatollah Ali Khamenei បានប្រកាសថា អុីស្រាអែលនឹងមិនគោរពតាមកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាណាមួយនោះឡើយ ក្រៅពីប្រើកម្លាំងឈ្លានពានប្រទេសជិតខាង។ អុីស្រាអែល​មិនចូលចិត្តសន្តិភាពឡើយ ដោយសារប្រទេសនេះចង់ពង្រីកទឹកដីរបស់ខ្លួន។

លោក Ayatollah Ali Khamenei បានបញ្ជាក់ទៀតថា ការកម្ទេចអុីស្រាអែល មិនមែនមានន័យថា កម្ទេចជនជាតិជ្វីហ្វនោះឡើយ។ ពោលគឺយើងមិនប្រឆាំងជាមួយនឹងជនជាតិជ្វីហ្វនោះទេ ប៉ុន្ដែយើងគ្រាន់តែលុប​ចោលរបបឈ្លានពានរបស់ប្រទេសនេះតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (16)

នីតា 19270993

· 2020-05-22

😍😘😘😘

មិត្តៗជួយឡាចម្នាកមួយ

· 2020-05-22

🤝🤝🤝👍👍👍

លក្ខិណា សាឡន

· 2020-05-22

😂

ID77004101

· 2020-05-22

មិនដឹងមេចម៉ារទេ😱

ID77514464

· 2020-05-22

Wow

Ah Joy

· 2020-05-22

Wow

ផ្លែត្នោត

· 2020-05-22

war 😑

សំណាងម្តងមក

· 2020-05-22

😎😎😎😎😎

Kethara-ស្រស់ស្រាយ

· 2020-05-22

😱

ThE rOt

· 2020-05-22

😂🤣

Finann Gamer

· 2020-05-22

😮😮😮😮😮😮😯😯

IDបុប្ផា77517514

· 2020-05-22

😮😮

មិត្ត oun nang

· 2020-05-22

😐😐😐😐😐

Raymundo

· 2020-05-22

អាមេរិក ជួយអ៊ីស្រាអែលពង្រីកទឹកដី

Som

· 2020-05-22

ដោយមានអាមេរិកគំាទ្រទើបអ៊ីស្រាអែលហានធ្វើខ្លាំងបែបនេះ

  • 1
  • 2
ទៅកាន់