
TNAOT News
· 2020-05-22
ថ្នាក់ទី៩ និងថ្នាក់ទី១២ អាចបើកឱ្យចូលរៀនមុនគេ ដើម្បីត្រៀមប្រឡង
#ហង់ ជួនណារ៉ុន# #ចំណេះដឹង# #សិស្សានុសិស្ស# #ការរៀនសូត្រ# #អប់រំ និងការងារ#
2809
ភ្នំពេញ៖ សាលារៀនអាចបើកឱ្យដំណើរការឡើងវិញ នាដើមខែវិច្ឆិកាខាងមុខ ប្រសិនបើមិនមានការរីករាលដាលជំងឺកូវីដ១៩ តទៅទៀត។ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
នាឱកាសចុះពិនិត្យមើលសកម្មភាពសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិក របស់សិស្សានុសិស្ស នៅខេត្តកំពង់ឆ្នាំងលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា៖ “ប៉ុន្ដែចំណុច ដែលអាចថា ជាពេលមួយដែលយើងថា នឹងអាចបើកឡើងវិញហ្នឹងនៅថ្ងៃទី១ ខែវិច្ឆិកា ប្រហែលជាយើងនឹងពិចារណា ដើម្បីបើកឡើងវិញ។ ប្រសិនបើ មិនមានការរីករាលដាល នៃជំងឺនេះទេ”។
លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ដល់ខែវិច្ឆិកា ឆ្នាំ២០២០ លោកគ្រូ-អ្នកគ្រូ ត្រូវបន្ដបង្រៀនសិស្សានុសិស្សលក្ខណៈទ្រុងទ្រាយតូច មិនលើសពី១០នាក់ ជាពិសេសលោកគ្រូ-អ្នកគ្រូ ត្រូវបន្ដជួយបង្រៀនសិស្សានុសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីឱ្យពួកគាត់ត្រៀមប្រឡង ហើយក្រសួងនឹងវាយតម្លៃ តើរៀនប៉ុន្មានខែទៀត ទើបសិស្សប្រឡងបាន។
លោកបានសង្កត់ធ្ងន់ថា គ្រប់សាលារៀនទាំងអស់ មិនអាចបង្រៀនដូចមុនឡើយ ក្នុង១ថ្នាក់ ចែកចេញជា២ថ្នាក់ ហើយក៏បែងចែកកាលវិភាគឡើងវិញផងដែរ ជាពិសេសឱ្យសិស្សនុសិស្ស ត្រូវរក្សាគម្លាតពីគ្នា និងលាងដៃជាប្រចាំ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទីបំផុតឃាត់ខ្លួនបានហើយ ជុំវិញករណីឃាតកម្មចាក់សម្លាប់ទៅលើយុវតីម្នាក់ នៅខេត្តកំពង់ឆ្នាំង

ករណីឃាតកម្មនៅខេត្តកំពត ពេលនេះស្រ្តីដែលជាភរិយាជនល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

យោបល់ទាំងអស់ (20)
hedi847511376
· 2020-05-25
💓
មិត្ត513520928
· 2020-05-25
សង្ឃឹមថានឹងល្អប្រសើរ
seryrath
· 2020-05-25
🤕
On The Fck នៅលើគ្រែ
· 2020-05-23
🏳️😠😆😆🙀😛😩😡🦍🤒😩🤒😩😆😆😟😆😟
Bong LayLay
· 2020-05-23
Aswsome
90437385 បំពេញលេខនេះ
· 2020-05-23
very good
ណាផា 29907829
· 2020-05-22
😘😘😘
Me like you 123
· 2020-05-22
Wow 😳
Look at the world
· 2020-05-22
មិនដឹងយ៉ាងណាយ៉ាងណីទេឆ្នាំនឹង
ID77109601chea
· 2020-05-22
🤗
នីតា 19270993
· 2020-05-22
😘😘😘
មិត្ត97729641
· 2020-05-22
👍🏻👍🏻
មិត្ត781341804
· 2020-05-22
ជ័យយូ...!🤟🤟🤟
មិត្ត781341804
· 2020-05-22
ជ័យយូ...!🤟🤟🤟
VEasna88
· 2020-05-22
អ
- 1
- 2
ទៅកាន់